ប្រទេសអ៊ីរ៉ង់និងស៊ីរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាជាមួយគ្នា

0
Syrian President Bashar al Assad meets with Iranian Defence Minister Amir Hatami in Damascus,Syria in this handout picture provided by Syrian Arab News Agency on August 26, 2018. SANA/Handout via REUTERS

ប្រភពព័ត៌មានពី​ Reuters ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ទីភ្នាក់ងារព័ត៌មាន Tasnim រាយការណ៍នៅថ្ងៃចន្ទថា ប្រទេសអ៊ីរ៉ង់និងស៊ីរីចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសទាំងពីរនៅទីក្រុងដាម៉ាស់។

រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់លោក Amir Hatami ធ្វើដំណើរទៅកាន់ក្រុងដាម៉ាស់នៅថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃដោយជួបជាមួយប្រធានាធិបតីស៊ីរីលោកបាសារអាល់អាសាដ និងមន្រ្តីយោធាជាន់ខ្ពស់។

កងកម្លាំងអ៊ីរ៉ង់គាំទ្រលោកអាសាដក្នុងការធ្វើសង្គ្រាមស៊ីវិលក្នុងប្រទេស។ ភ្នាក់ងារព័ត៌មានTasnim ពុំបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធាទេ។

ទីប្រឹក្សា​​សន្ដិសុខជាតិអាមេរិកលោក John Bolton មានប្រសាសន៍នៅសប្តាហ៍មុនថា​ប្រទេសអ៊ីរ៉ង់គួរដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសស៊ីរី។

មន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់មានប្រសាសន៍ថា  វត្តមានយោធាក្នុងប្រទេសស៊ីរី គឺធ្វើតាមការ​អញ្ជើញរបស់រដ្ឋាភិបាលអាសាដហើយពួកគេមិនមានផែនការដកខ្លួនចេញភ្លាមៗនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here