លោកស្រី Merkel និងលោក Trump ចែករំលែកក្តីព្រួយបារម្ភអំពីការវិវឌ្ឍន៍ស្ថានភាពនៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

អ្នកនាំពាក្យលោកស្រី Angela Merkel និយាយថា មេដឹកនាំប្រទេសអាឡឺម៉ង់ និងសហរដ្ឋអាមេរិក ចែករំលែកក្តីព្រួយបារម្ភអំពីការវិវឌ្ឍន៍​ក្នុងប្រទេសស៊ីរី​ជាពិសេសស្ថាន​ភាព​មនុស្សធម៌នៅក្នុងតំបន់ជុំវិញខេត្ត Idlib ។

លោក Steffen Seibert ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយនៅល្ងាចថ្ងៃចន្ទថា ប្រទេសរុស្ស៊ីអំពាវនាវឱ្យចាត់វិធានការណ៍សម្របសម្រួលលើរដ្ឋាភិបាលស៊ីរី និងទប់ស្កាត់ជម្លោះ។ លោក Seibert ថ្លែងថា ​មេដឹកនាំទាំងពីរ​ជជែកគ្នាអំពីប្រទេសអ៊ុយក្រែននៅតំបន់ភាគ​បូព៌ា Balkans  និងសង្រ្គាមពាណិជ្ជកម្មដោយលោកពុំបានបញ្ជាក់ពីព័ត៌មានលម្អិត។

រដ្ឋាភិបាលលោកប្រធានាធិបតី Bashar al-Assad គាំទ្រដោយក្រុងម៉ូស្គូនិយាយថា ​ខ្លួនមាន​គោលបំណងដើម្បីដណ្តើមយកតំបន់បណ្តោះអាសន្នដែលគ្រប់គ្រងដោយឧទ្ទាមនៅខេត្ត Idlib ភាគខាងជើងប្រទេសស៊ីរី។ ទីនោះជាជំរកជនស៊ីវិល និងពួកឧទ្ទាមដែលផ្លាស់ប្តូរទី​លំនៅ​ពីតំបន់​ដទៃទៀតនៃប្រទេសស៊ីរី ហើយក្នុងនោះក៏មានកងកម្លាំងជីហាដដែរ។

ក្នុងខែនេះ តំបន់នោះរងការវាយប្រហារតាមអាកាស និងបាញ់ផ្លោងដោយការវាយប្រហាររបស់រដ្ឋាភិបាលទ្រង់ទ្រាយធំមួយ។ លោកស្រី Merkel លើកឡើងពីការព្រួយបារម្ភអំពីស្ថានភាពក្នុងខេត្ត Idlib នៅកិច្ចប្រជុំមួយជាមួយប្រធានាធិបតីរុស្ស៊ីនៅរយៈពេលជាងមួយសប្តាហ៍មុន។

កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការបរទេសតួកគី​មានប្រសាសន៍ថា នឹងមានមហន្តរាយក្នុងការស្វែង​រក​ដំណោះស្រាយយោធាក្នុងតំបន់។ ប្រទេសតួកគីដែលគាំទ្រក្រុមឧទ្ទាមនៅទីនោះ​កំពុងព្យាយាម​បញ្ចៀសការវាយប្រហារដែលធ្វើឡើងដោយកងកម្លាំងដែលស្មោះត្រង់នឹងលោក al-Assad ។

LEAVE A REPLY

Please enter your comment!
Please enter your name here