កងទ័ពបារាំងសម្លាប់មន្រ្តីជាន់ខ្ពស់អ៊ីស្លាមម្នាក់ក្នុងប្រតិបត្តិការនៅប្រទេសម៉ាលី

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨

កាលពីថ្ងៃចន្ទកងទ័ពបារាំងនិយាយថា សម្លាប់មន្រ្តីជាន់ខ្ពស់អ៊ីស្លាមម្នាក់នៅអាហ្វ្រិកខាងលិចក្នុងប្រតិបត្តិការមួយនៅប្រទេសម៉ាលី ហើយសម្លាប់សមាជិកឧទ្ទាមម្នាក់ និងជនស៊ីវិលចំនួន២នាក់ផ្សេងទៀត ។

ក្រសួងការពារជាតិចេញសេចក្តីថ្លែងការណ៍បង្ហាញឈ្មោះគាត់ Mohamed Ag Almouner ជាមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋអ៊ីស្លាមនៅក្នុងតំបន់វាលខ្សាច់សាហារ៉ា ប៉ុន្តែមិនមានឈ្មោះសមាជិកម្នាក់ទៀតដែលត្រូវសម្លាប់នោះទេ។

ក្រសួងបន្តថា ជនស៊ីវិលចំនួន២នាក់ជាស្ត្រី និងក្មេងជំទង់ម្នាក់ត្រូវសម្លាប់ក្នុង​ប្រតិបត្តិការធ្វើឡើងនៅថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍និយាយថា ​ជនស៊ីវិលចំនួន២នាក់ និងសមាជិកនៃក្រុមសម្ព័ន្ធភាពរដ្ឋអ៊ីស្លាម្នាក់ក៏រងរបួសផងដែរ។

កងទ័ពបារាំងនិយាយថា ពួកគេសោកស្តាយចំពោះការស្លាប់របស់ជនស៊ីវិល។ ប្រទេស​បារាំងដាក់​ពង្រាយកងទ័ព​បារាំងប្រហែល ៤.០០០នាក់ក្នុងតំបន់ Sahel នៅតំបន់​អាហ្រ្វិក​ខាងលិច។ ការពង្រាយទ័ពជាផ្នែកមួយនៃប្រតិបត្តិការ Barkhane ក្នុងគោលបំណងប្រយុទ្ធប្រឆាំង នឹងពួក​សកម្មប្រយុទ្ធអ៊ីស្លាមក្នុងតំបន់។

LEAVE A REPLY

Please enter your comment!
Please enter your name here