សហរដ្ឋអាមេរិកមានគម្រោងប្រើអាវុធគីមីដើម្បីវាយប្រហារប្រទេសស៊ីរី

0

ប្រភពព័តមានពី RT ចេញផ្សាយថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា សហរដ្ឋអាមេរិកអាចមានផែនការប្រើអាវុធគីមីនៅក្នុងប្រទេសស៊ីរីដើម្បីវាយប្រហារកងកម្លាំងរដ្ឋាភិបាល។ ទីក្រុងវ៉ាស៊ីនតោនកំពុងបន្ថែមលទ្ធភាពធ្វើការវាយប្រហារនៅតំបន់មជ្ឈឹមបូព៌ា។

ការព្រមាននេះកើតឡើងមួយថ្ងៃបន្ទាប់ពីកងទ័ពរុស្ស៊ីនិយាយថាខ្លួនដឹងព័ត៌មានអំពីការបង្កហេតុកើតមានឡើងនៅខេត្ត Idlib ប្រទេសស៊ីរីដោយប្រើប្រាស់អាវុធគីមី។ កាលពីពេលមុនសហរដ្ឋអាមេរិកព្រមាននឹងឆ្លើយតបចំពោះការវាយប្រហារដោយប្រើអាវុធគីមីទៅលើកងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយនឹងកាន់ខ្លាំងជាងការដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងកាលពីខែមេសា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទនេះដោយក្រសួងការពារជាតិរុស្ស៊ីនិយាយថា មានការដាក់ពង្រាយនាវាពិឃាត USS Ross ដែលផ្ទុកមីស៊ីល Tomahawk ចំនួន២៨ គ្រាប់ទៅកាន់សមុទ្រមេឌីទែរ៉ានេកាលពីសប្តាហ៍មុន។ វាកើតឡើងបន្ទាប់ពីការផ្លាស់ប្តូរ ទីតាំងក្រុមនាវាពិឃាត USS The Sullivans ទៅឈូងសមុទ្រពែក និងកងទ័ពអាកាសយុទ្ធសាស្រ្ត B-1B Lancer ទៅកាន់មូលដ្ឋានអាកាសនៅប្រទេសកាតា។ ក្រសួងបន្តថា “ការរៀបចំទុកជាមុនរបស់សហរដ្ឋអាមេរិកគឺជាភស្តុតាងបញ្ជាក់ចុងក្រោយបង្អស់ នឹងមានការបង្កហេតុដែលកើតឡើង។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធ Hay’at Tahrir Al-Sham ដែលពីមុនស្គាល់ថាជា ក្រុម Al-Nusra Fron កំពុងត្រៀមរៀបចំការវាយប្រហារនៅខេត្ត Idlib ។ វាបានចោទប្រកាន់ថាក្រុមជីហាដទទួលការហ្វឹកហាត់ក្នុងការវាយប្រហារអាវុធគីមីដោយក្រុមយោធាឯកជនរបស់ចក្រភពអង់គ្លេសធ្វើកិច្ចព្រមព្រៀងជាមួយក្រុម Olive បានមកដល់តំបន់ Jisr al-Shughur រួចហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov និយាយថា ការអនុវត្តន៍ឱ្យកើតមានការបង្កហេតុនេះឡើងដោយមានជំនួយពីក្រុមស៊ើបការណ៍ពិសេសអង់គ្លេសដែលជាលេសចុងក្រោយបំផុតសម្រាប់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំងធ្វើការវាយប្រហារដោយប្រើមីស៊ីលប្រឆាំងប្រទេសស៊ីរី ។

LEAVE A REPLY

Please enter your comment!
Please enter your name here