ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
មន្ត្រីយោធាអ៊ីរ៉ង់ប្រចាំនៅទីក្រុងដាម៉ាស់មានប្រសាសន៍នៅថ្ងៃអង្គារថា អ្នកប្រឹក្សាយោធាប្រទេសអ៊ីរ៉ង់នឹងបន្តស្នាក់នៅប្រទេសស៊ីរីរហូតកិច្ចព្រមព្រៀងការពារចុះហត្ថលេខានៅសប្តាហ៍នេះ។
ភ្នាក់ងារព័ត៌មាន Reuters ដកស្រង់សម្តីលោក Brig ថាការបន្តវត្តមានទីប្រឹក្សាអ៊ីរ៉ង់ក្នុងប្រទេសស៊ីរីជាផ្នែកមួយក្រោមកិច្ចព្រមព្រៀងការពារបច្ចេកទេសរវាងទីក្រុង Tehran និងទីក្រុងដាម៉ាស់ ។
ការប្រកាសនៅថ្ងៃចន្ទកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខត្រូវចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរីដែលធ្វើឡើងដោយលោករដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ Amar Hatami ។
លោក Alinejad ប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ថា ការគាំទ្របូរណភាពទឹកដីស៊ីរី ឯករាជ្យភាព និងអធិបតេយ្យភាពស៊ីរីត្រូវបញ្ជាក់យ៉ាងច្បាស់ក្នុងកិច្ចព្រមព្រៀង ។