ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨
បេសកកម្មអចិន្រៃ្តយ៍ស៊ីរីនៅអង្គការសហប្រជាជាតិបង្ហាញពីឯកសារផែនការរបស់ក្រុមភេរវករធ្វើការវាយប្រហារអាវុធគីមីនៅខេត្ត Idlib និងដាក់ការចោតប្រកាន់ទៅលើទីក្រុងដាម៉ាស។ តំណាងអចិន្រ្តៃយ៍ស៊ីរីនៅអង្គការសហប្រជាជាតិលោក Bashar Jaafari និយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃអង្គារ៏។
យោងតាមឯកសារបញ្ជាក់ថាក្រុមភេរវករ Jabhat al-Nusra និងក្រុមភេរវករផ្សេងទៀតសន្យាថានឹងប្រើអាវុធគីមីប្រឆាំងនឹងស៊ីវិលនៅខេត្ត Idlib ដើម្បីដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលស៊ីរី និងបង្ហាញភាពត្រឹមត្រូវចំពោះយោធាបរទេសដែលឈ្លានពាន។
លោក Jaafari បង្ហាញថានៅក្នុងខែមេសា សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តធ្វើការវាយប្រហារបន្ទាប់មានការប្រើអាវុធគីមីលើប្រទេសស៊ីរី ។ ប្រេសិតស៊ីរីអំពាវនាវបណ្តាប្រទេសដែលមានឥទ្ធិពលលើភេរវករធ្វើការហាមឃាត់ភ្នាក់ងាររបស់ខ្លួនមិនឱ្យចាត់វិធានការលើបញ្ហានេះ។
ទីក្រុងដាម៉ាស់ថ្កោលទោសចំពោះការប្រើអាវុធគីមីទោះក្នុងកាលៈទេសៈណាក៏ដោយ និងចាត់ទុកជាអំពើអសីលធម៌។ លោក Jaafari បញ្ជាក់សាជាថ្មីថា រដ្ឋាភិបាលស៊ីរីមិនមានអាវុធគីមី និងសន្យាចំពោះអង្គការ OPCW ព្រមទាំងជូនដំណឹងដល់សហគមន៍អន្តរជាតិថាប្រទេសស៊ីរីអនុវត្តកាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។









