ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍ថា ការប្រើអាវុធគីមីក្នុងខេត្ត Idlib ប្រទេសស៊ីរីគឺមានគោលបំណងសំខាន់ដើម្បីរក្សាវត្តមានក្រុមភេរវករក្នុងតំបន់នេះ។
បច្ចុប្បន្នខេត្ត Idlib នៅមានពួកភេរវជនលាក់ខ្លួនក្នុងតំបន់គ្មានជម្លោះ ហើយពួកគេព្យាយាមយកប្រជាពលរដ្ឋធ្វើជាខែល និងព្យាយាមរក្សាក្រុមប្រដាប់អាវុធដែលត្រៀមខ្លួនចរចាជាមួយរដ្ឋាភិបាល។ រដ្ឋមន្ត្រីរូបនេះកត់សម្គាល់ផងដែរថា គោលបំណងទីក្រុងវ៉ាស៊ីនតោនចំពោះប្រទេសស៊ីរីមិនបានជួយប្រទេសនោះទេ ប៉ុន្តែមានតែជំរុញឱ្បប្រទេសនេះផ្លាស់ប្តូររបបគ្រប់គ្រង។
លោក Lavrov បន្ថែមថា នេះមិនមែនជាលើកទីមួយទេដែលសហរដ្ឋអាមេរិក និងរដ្ឋបាលលោកត្រាំសុទ្ធមានបំណងផ្លាស់ប្តូររបបជាអាទិភាពដើម្បីលុបបំបាត់អំពើភេរវកម្ម និងភាពជ្រុលនិយម។ វាបានកើតឡើងក្នុងប្រទេសអ៊ីរ៉ាក់និងលីប៊ីរួចហើយ។ ឥឡូវនេះពួកគេកំពុងព្យាយាមធ្វើវាដូចគ្នាក្នុងប្រទេសស៊ីរី ប៉ុន្តែពួកគេទទួលបរាជ័យ។
បញ្ហាការវាយប្រហារអាវុធគីមី និង”ការគំរាមកំហែងមុខប្រឆាំងនឹងរដ្ឋាភិបាលស៊ីរីត្រូវប្រើក្នុងគោលបំណងតែមួយគត់គឺការពារការបណ្តេញក្រុមភេរវករចេញពីតំបន់គ្មានជម្លោះនៅខេត្ត Idlib ។
ក្នុងករណីនេះ រដ្ឋបាលលោកត្រាំនៅធ្វើតាមគោលនយោបាយលោកបារ៉ាក់អូបាម៉ាដែលសរដ្ឋអាមេរិកព្យាយាមប្រើគ្រប់មធ្យោបាយដែលអាចធ្វើទៅដើម្បីការពារជម្រកក្រុម Jabhat al Nusra និងសង្ឃឹមអាចប្រើប្រាស់ពួកគេក្នុងការប្រយុទ្ធប្រឆាំងរបបនេះ។
មុននេះទីក្រុងម៉ូស្គូព្រមានការបង្កហេតុប្រើអាវុធគីមីដែលរៀបចំនៅខេត្ត Idlib ដោយសហដ្ឋអាមេអារិកក្នុងគោលបំណងជម្លាក់កំហុសលើរដ្ឋាភិបាលស៊ីរី និងត្រៀមការវាយប្រហារតាមអាកាសបន្ថែមទៀត។
