ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨
នៅថ្ងៃព្រហស្បតិ៍ អង្គការសហប្រជាជាតិអំពាវនាវឱ្យប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគីការពារក្នុងខេត្ត Idlib របស់ស៊ីរីដែលអាចប៉ះពាល់ដល់ជនស៊ីវិលរាប់លាននាក់ ហើយទាំងក្រុមសកម្មប្រយុទ្ធ និងរដ្ឋាភិបាលសុទ្ធតែមានសក្តានុពលប្រើប្រាស់អាវុធគីមី។
អ្នកនាំពាក្យប្រទេសស៊ីរីលោក Staffan de Mistura និយាយថា មានអ្នកប្រយុទ្ធបរទេសជាច្រើននៅខេត្ត Idlib រួមទាំងយុទ្ធជនប្រមាណ ១០.០០០ នាក់ដែលអង្គការសហប្រជាជាតិចាត់ទុកជាក្រុមភេរវករដែលមានសមាជិកក្រុម al-Nusra Front និង al Qaeda ។
លោកមានប្រសាសន៍ថា ពុំមានហេតុផលណាមួយដើម្បីប្រើអាវុធធុនធ្ងន់ក្នុងការប្រឆាំង នឹងពួកគេនៅក្នុងតំបន់ដែលមានប្រជាជនច្រើននោះទេ។ ការប៉ាន់ស្មានខុសអាចនាំឱ្យមានផលវិបាកដោយអចេតនារួមទាំងការប្រើអាវុធគីមី។ យើងទាំងអស់គ្នាដឹងថាទាំងរដ្ឋាភិបាល និងក្រុម al-Nusra Front មានសមត្ថភាពផលិតអាវុធប្រើសារធាតុគីមី។
រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid al-Moualem មានប្រសាសន៍ក្នុងកិច្ចប្រជុំជាមួយភាគីរុស្ស៊ីលោក Sergei Lavrov ក្នុងទីក្រុងម៉ូស្គូនៅថ្ងៃព្រហស្បតិ៍ថា លោកកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការដោះស្រាយវិបត្តិនៅប្រទេសស៊ីរី និងរំដោះទឹកដីទាំងមូលរបស់លោកពីអំពើភេរវកម្ម។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA និយាយថាលោកសូមធ្វើការអះអាងថា លោកពុំមានអាវុធគីមី និងមិនអាចប្រើប្រាស់បានទេ។