មនុស្ស៩០នាក់ស្លាប់ និង១១៧នាក់រងរបួសដោយអំពើហិង្សា និងអំពើភេរវកម្មនៅក្នុងខែសីហា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨

បើយោងតាមតួលេខគ្រោះថ្នាក់កត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់បានឲ្យដឹងថា ជនស៊ីវិលអ៊ីរ៉ាក់សរុប៩០នាក់ត្រូវសម្លាប់ និង១១៧នាក់ផ្សេងទៀតរងរបួសក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ។ តួលេខនេះមិនរាប់បញ្ចូលប៉ូលិសដែលស្លាប់៨០នាក់ និងរបួស១១៣នាក់នោះទេ។

យោងតាមសេចក្តីថ្លែងការណ៍នេះខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតនោះគឺ បាដាដដែលមានជនស៊ីវិល៧៧នាក់ស្លាប់ និងរបួស៥៣នាក់រងរបួស។ ខេត្តបន្ទាប់គឺខេត្ត Nineveh ដែលមានអ្នកស្លាប់២៩នាក់និង១០នាក់រងរបួស​ ហើយនិងខេត្តចុងក្រោយគឺខេត្ត Anbar ដែលស្ថិតក្នុងលំដាប់លេខ៣ដោយមានអ្នកស្លាប់៦នាក់ និង២៦នាក់រងរបួស)។

អំពើហិង្សានៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការលេចឡើងនៃពួកសកម្មប្រយុទ្ធអ៊ីស្លាមរដ្ឋដែលប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមរាប់ពាន់នាក់ក៏ដូចជាជនស៊ីវិលអ៊ីរ៉ាក់ត្រូវបានសម្លាប់ចាប់តាំងពីយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងយោធា និងកងកម្លាំងចម្រុះបានចាប់ផ្តើមឡើងកាលពីខែតុលាឆ្នាំ២០១៦។

រដ្ឋអ៊ីស្លាមនៅតែបន្តធ្វើការវាយប្រហារយូរៗម្តងនៅទូទាំងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានបង្ហាញថាក្រុមសកម្មប្រយុទ្ធនៅតែគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។ ក្រុមនេះនៅតែធ្វើការវាយប្រហារនៅទូទាំងប្រទេសអ៊ីរ៉ាក់ដូចដែលពួវាធ្លាប់បានធ្វើកាលពីមុនឆ្នាំ២០១៤។

LEAVE A REPLY

Please enter your comment!
Please enter your name here