ប្រព័ន្ធការពារដែនអាកាសស៊ីរីបំផ្លាញមីស៊ីលដែលវាយប្រហារមូលដ្ឋានទ័ពអាកាសក្បែរទីក្រុងដាម៉ាស់

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨

ការផ្ទុះយ៉ាងខ្លាំងចំនួនពីរកើតឡើងក្បែរមូលដ្ឋានទ័ពអាកាសស៊ីរីក្នុងទីក្រុងដាម៉ាស់នៅយប់ថ្ងៃអាទិត្យ។ ទូរទស្ស Press TV ផ្សាយថា ការវាយប្រហារនេះដោយប្រើគ្រាប់មីស៊ីល។ ប្រភពបន្ថែមថា ប្រព័ន្ធការពារដែនអាកាសស៊ីរីស្ទាក់ចាប់មីស៊ីលដែលហោះឆ្ពោះទៅមូលដ្ឋាន។

ស្របពេលជាមួយគ្នា​​បណ្តាញផ្កាយរណប Pan-Arabic ដែលមាន Al-Mayadeen លើកឡើងថាមូលដ្ឋានទ័ពមួយក្នុងតំបន់ Mezzeh ស្ថិតនៅភាគខាងលិចនៃទីក្រុងទទួលរងការវាយប្រហារពីកងទ័ពអាកាសអ៊ីស្រាអែល។
ប្រភពផ្សេងៗទៀតផ្សាយថា កាំជ្រួចមីស៊ីលវាយប្រហារលើមូលដ្ឋាន និងការបំផ្ទុះលើកទីពីរកើតឡើងនៅក្នុងតំបន់នោះ។

អ្នកស្រុកម្នាក់នៅទីក្រុងដាម៉ាស់ និយាយថា វាបញ្ចេញពន្លឺដូចជាព្រះអាទិត្យរះឡើងរយៈពេល៥វិនាទី។ មជ្ឈមណ្ឌលស្រាវជ្រាវស៊ីរីមួយស្ថិតក្នុងទីក្រុង Jamraya ដែលជាទីប្រជុំជនមួយនៅ Rif Damashq Governorate ជិត ទីក្រុងដាម៉ាស់ជាគោលដៅមួយនៃការវាយប្រហារមីស៊ីល។

ប្រភពបន្តថា ប្រព័ន្ធការពារដែនអាកាសស៊ីរីរារាំងគ្រាប់មីស៊ីលជាច្រើន។ ប្រព័ន្ធផ្សព្វផ្សាយគាំទ្ររដ្ឋាភិបាលស៊ីរីឡើកឡើងថាមីស៊ីលផ្សេងទៀតធ្លាក់នៅលើបរិវេណតំបន់ Mezzeh ភាគខាងលិចជាយទីក្រុងដាម៉ាស់ ។

បណ្តាញទូរទស្សន៍ Al-Hadath និយាយថា​ ឃ្លាំងគ្រាប់រំសេវដែលមានទីតាំងស្ថិត​នៅបរិវេណ​តំបន់ Mezzeh គឺជាគោលដៅរបស់ការវាយប្រហារ។

ទីភ្នាក់ងារសារព័ត៌មាន SANA ដកស្រង់ប្រភពព័ត៌មានយោធាមួយបញ្ជាក់ឱ្យដឹងថា​ មូលដ្ឋានទ័ពអាកាសតំបន់ Mezzeh ភាគខាងលិចជាយទីក្រុងដាម៉ាស់ មិនបានទទួលរងការវាយប្រហារពី​​មីស៊ីល​​​អ៊ីស្រា​អែលទេនៅព្រឹកថ្ងៃអាទិត្យ។

LEAVE A REPLY

Please enter your comment!
Please enter your name here