ប្រទេសតួកគីនឹងមិនសុំការអនុញ្ញាតទិញប្រព័ន្ធមីស៊ីល S-400 ពីប្រទេសណាមួយឡើយ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ថ្លែងថា​ប្រទេសលោក​មិនមានឆន្ទៈ​ដើម្បី​​សុំឱ្យអ្នកណាម្នាក់ផ្តល់ការអនុញ្ញាតឱ្យទិញប្រព័ន្ធមីស៊ីលការពារ S-400 ពី​ប្រទេស​​រុស្ស៊ីឡើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត Milliyet

កាសែតនេះដកស្រង់សម្តីលោក Erdogan ថាការកិច្ចព្រមព្រៀងមួយជាមួយប្រទេសរុស្ស៊ីក្នុងការទិញលើ S-400 ហើយលោកសុំទោសដោយលោកមិនចាំបាច់សុំការអនុញ្ញាតិពីនរណាម្នាក់ឡើយ។ នៅថ្ងៃទី៣១ ខែសីហា មេដឹកនាំបន្ថែមថា ប្រទេសតួកគីសង្ឃឹមថានឹងទទួលបានប្រព័ន្ធមីស៊ីលឆាប់តាមដែលអាចធ្វើទៅបាន។

ព័ត៌មានស្តីពីកិច្ចចរចារុស្ស៊ី និងប្រទេសតួកគីជជែកពីការដឹកជញ្ជូនប្រព័ន្ធ S-400 ចាប់ផ្តើមនៅ ខែវិច្ឆិកាឆ្នាំ ២០១៦។ នៅខែកញ្ញា ឆ្នាំ២០១៧ ប្រធានាធិបតីតួកគីប្រកាសថា​ទីក្រុងអង់ការ៉ាចុះហត្ថលេខាលើកិច្ចសន្យាជាមួយ​ទីក្រុងម៉ូស្គូ​ស្តីពីការទិញ S-400 ។ ប្រធានក្រុមហ៊ុន Rostec របស់រុស្ស៊ីលោក Sergei Chemezov  មានប្រសាសន៍ថាការដឹកជញ្ជូននឹងចាប់ផ្តើមនៅខែមីនាឆ្នាំ ២០២០ ។

ទន្ទឹមនឹងនេះដែរទីក្រុងវ៉ាស៊ីនតោនព្រមានទីក្រុងអង់ការ៉ាថា ក្នុងករណីដែលប្រទេសតួកគីទិញប្រព័ន្ធ S -400 ពីរុស្ស៊ីនោះ សហរដ្ឋអាមេរិកប្រហែលជាបដិសេធមិនលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសតួកគីទេ។

ប្រព័ន្ធការពារប្រភេទ S-400 Triumf (អង្គការណាតូរាយការថាឈ្មោះ: SA-21 Growler) គឺជាប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយឆ្ងាយមួយដែលដាក់ប្រើប្រាស់នៅឆ្នាំ២០០៧ រចនាឡើងដើម្បីបំផ្លាញយន្តហោះ នាវាចម្បាំង និងមីស៊ីលផ្លោង ហើយក៏អាចប្រើ​ដើម្បីប្រយុទ្ធនៅលើគោលផងដែរ។ S-400 បាញ់លើគោលដៅនៅចម្ងាយ៤០០គីឡូម៉ែត្រ និងកម្ពស់រហូតដល់៣០គីឡូម៉ែត្រ។

LEAVE A REPLY

Please enter your comment!
Please enter your name here