ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨
អ្នកដំណើរសរុបចំនួន៧នាក់ ក្នុងនោះមានស្ត្រី២នាក់ស្លាប់ និងជាង៤០នាក់ទៀតរងរបួសកាលពីថ្ងៃសៅរ៍នៅក្នុងគ្រោះថ្នាក់ចរាចរដ៏ធ្ងន់ធ្ងរមួយនៅភាគខាងត្បូងប្រទេសឥណ្ឌា។
នៅវេលាម៉ោង១ព្រឹកម៉ោងក្នុងស្រុក មានរថយន្តក្រុងមួយគ្រឿងធ្វើដំណើរពីទីក្រុងSalem ក្នុងរដ្ឋ Tamil Nandu របស់ឥណ្ឌាបានបុកចូលក្នុងឡានដឹកទំនិញមួយ។
ប៉ូលិសប្រចាំតំបន់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ឡានដឹកទំនិញមួយត្រូវបែកកង់ហើយឈប់តាមផ្លួវ ចំពេលដែលឡានក្រុងបើកលឿនមកដល់បុកឡានដឹកទំនិញ ហើយថែមទាំងបុកជាមួយឡានដឹកទំនិញមួយផ្សេងទៀតពេញទំហឹងក្នុងទិសដៅផ្ទុយគ្នាបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសច្រើនបែបនេះ។
