អ្នកការទូតកំពូលបារាំងនិយាយថាលោកអាសាដឈ្នះសង្គ្រាមស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨

រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian ធ្វើអត្ថាធិប្បាយ​អំពីស្ថានការណ៍​ក្នុងប្រទេសស៊ីរីដោយអះអាងថាលោកប្រធានាធិបតីអាសាដឈ្នះសង្គ្រាម ​ប៉ុន្តែ​ទទួលបរាជ័យក្នុងការការពារសន្តិភាពក្នុងតំបន់។

លោក Le Drian  កត់សម្គាល់ផងដែរថា​ ប្រទេសបារាំងកំពុងធ្វើការជាមួយក្រុម Astana (ប្រទេសរុស្ស៊ី អ៊ីរ៉ង់និងតួកគីជាប្រទេសធានាអំណាចដំណើរការ Astana ) ​ដើម្បីការពារ​ការបង្ហូរឈាម និងស្វែងរកដំណោះស្រាយជម្លោះនយោបាយ។ លោកប្រាប់​វិទ្យុបារាំង Inter ថាវាជាកត្តាចាំបាច់ណាស់ក្នុងការទប់ស្កាត់មហន្តរាយ​មនុស្សធម៌​ដែលនឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះប្រទេសរុស្ស៊ី និងតួកគី។ ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចគ្នារវាងយោធានៅខេត្ត Idlib
ទំហំនៃមហន្តរាយនៅក្រុង Aleppo អាចថយវិញ។

យោងតាម​​ប្រភពព័ត៌មានពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ចាក់ឱ្យដឹងថា មនុស្សប្រហែលជា​៨០០.០០០នាក់អាចចាកចេញពីលំនៅដ្ឋានរបស់ពួកគេក្នុងខេត្ត Idlib ក្នុងករណីមានអស្ថេរភាព។

លោក Le Drian បន្ថែមថា ​ប្រទេសរុស្ស៊ីចាប់អារម្មណ៍ក្នុងការស្វែងរកដំណោះ​ស្រាយ​នយោបាយចំពោះស្ថានភាពនៅខេត្ត Idlib ផងដែរពីព្រោះវាមិនចង់ឱ្យមានការអូសទាញចូលទៅក្នុងជម្លោះរយៈពេលវែងដែលជាវិធីដែលកើតឡើងក្នុងប្រទេសអាហ្វហ្គានីស្ថាន។

នៅថ្ងៃពុធ អ្នកការទូតបារាំងជាន់ខ្ពស់បញ្ជាក់ពីសារៈសំខាន់​នៃកិច្ចពិភាក្សាប្រកប​ដោយ​ភាពស្ថាបនាជាមួយប្រទេសរុស្ស៊ី និងតួកគីលើការតាំងទីលំនៅដោយសន្តិភាពក្នុងប្រទេសស៊ីរី។ លោកបញ្ជាក់ថាកំណែទម្រង់រដ្ឋធម្មនុញ្ញក្នុងប្រទេសដែលនឹងធានាស្ថានភាពអព្យាក្រឹត្យ​ក្នុងអំឡុងការរៀបចំសម្រាប់ការបោះឆ្នោតអាចពន្លឿនចលនាឆ្ពោះទៅរកសន្តិភាព និងការដកកងកម្លាំងប្រដាប់អាវុធបរទេសចេញពីស៊ីរី។​

LEAVE A REPLY

Please enter your comment!
Please enter your name here