ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨
អាវុធទំនើបរាប់បញ្ចូលទាំងយន្តហោះគ្មានមនុស្សបើកត្រូវផ្គត់ផ្គង់ទៅដល់ក្រុមភេរវករក្នុងប្រទេសស៊ីរី ដោយអ្នកឧបត្ថម្ភបរទេសតាមរយៈក្រុមហ៊ុនក្លែងក្លាយ។ រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov ថ្លែងក្នុងសុន្ទរកថាទៅកាន់អ្នកចូលរួមក្នុងសន្និសីទប្រឆាំងភេវរកម្មក្នុងទីក្រុងម៉ូស្គូដែលសារនេះអានដោយអនុរដ្ឋមន្ត្រីការបរទេសលោក Oleg Syromolotov នៅថ្ងៃចន្ទ។
លោក Lavrov មានប្រសាសន៍ថា ការតស៊ូរបស់ក្រុមភេវរករក្នុងប្រទេសស៊ីរីមិនទាន់បញ្ចប់ទេ។ ក្រុមភេរវករដែលរងការបំផ្លិចបំផ្លាញបន្តការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ ហើយពួកគេមិនខ្វះអាវុធ និងគ្រាប់កាំភ្លើងឡើយ រួមទាំងអាចប្រើអាវុធទំនើបៗដូចជាយាន្តអាកាសគ្មានមនុស្សបើកជាដើម។
លោកបន្តថា ប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងប្រទេសស៊ីរីបង្ហាញជាឯកសារភ័ស្តុតាងជាច្រើនពីការផ្គត់ផ្គង់គ្រឿងសព្វាវុធ និងឧបករណ៍ផ្សេងៗដល់ក្រុមភេរវករដោយក្រុមហ៊ុនក្លែងក្លាយតាមរយៈប្រទេសទីបី។
អ្នកការទូតជាន់ខ្ពស់រុស្ស៊ីអំពាវនាវឱ្យសហគមន៍ពិភពលោកលុបចោល ដែលហៅថា តំបន់ប្រផេះ ក្នុងសេដ្ឋកិច្ចដែលជាច្រកផ្គត់ផ្គង់អាវុធដល់ពួកសកម្មប្រយុទ្ធ។ លោកទទូចឱ្យបែងចែកភេរវនិយមទៅជា “ល្អ” និង “អាក្រក់” ត្រូវបានបញ្ឈប់។