ពួករដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដាអាចបង្កើតក្រុមភេរវករថ្មីមួយ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០៣​ ខែសីហា ឆ្នាំ២០១៨

ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា អាច​បង្កើត​ក្រុមភេរវករដ៏ធំមួយថ្មី។ ក្រុមនោះអាចមានសក្តានុពលបំផ្លិចបំផ្លាញយ៉ាងខ្លាំង។ អនុប្រធានទីមួយនៃសេវាកម្មស៊ើបការណ៍បរទេសរុស្ស៊ី Sergei Kozhev លើកឡើងនៅថ្ងៃចន្ទ។

លោក Kozhetev ជាប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មមានប្រសាសន៍ថា ការប្រកួតប្រជែង​ថ្មីជាសកល​អាចមានសម្ព័ន្ធភាពរបស់ក្រុម IS និងក្រុមអាល់កៃដា។ លោកបន្តថា ការបង្រួបបង្រួម​នៃអង្គ​ភាពភេរវកម្មទាំងនេះអាចនាំទៅដល់ការបង្កើតភេរវករកូនកាត់។

លោកបន្ថែមថា ក្រុមនេះមានធនធានដ៏មានសក្តានុពល និងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។​ មន្ត្រីរូបនេះថ្លែងក្នុង​សន្និសិទមួយស្តីពីការទប់ស្កាត់ការផ្គត់ផ្គង់សព្វាវុធខុសច្បាប់​ក្នុងបរិបទនៃការប្រយុទ្ធ​ប្រឆាំងនឹងភេរវកម្មអន្តរជាតិនៅទីក្រុងម៉ូស្គូដែលបានចាប់ផ្តើមនៅថ្ងៃចន្ទ។

ព្រឹត្តិការណ៍រយៈពេល​ពីរ​ថ្ងៃនេះត្រូវប្រារព្ធឡើងដើម្បីឧទ្ទិសដល់ទិវាសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំង​នឹងភេរវកម្ម​ ដោយ​កំណត់ធ្វើក្នុងប្រទេសរុស្ស៊ីនៅថ្ងៃទី០៣ ខែកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here