ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី4 ខែកញ្ញា ឆ្នាំ2018:
ក្មេងវ័យ១៦ឆ្នាំម្នាក់ដែលចាប់ខ្លួនពីបទសង្ស័យពីបទភេរវកម្មត្រូវដោះលែង បន្ទាប់ពីភោគៈរបស់គាត់ជាសារធាតុដែលមិនស្គាល់នោះបង្ហាញថាមិនមានគ្រោះថ្នាក់នោះទេ។
ការវាយឆ្មក់មួយត្រូវធ្វើឡើងនៅផ្ទះក្មេងប្រុសស្ថិតនៅភាគខាងលិចទីក្រុងឡុងដ៍ កាលពីថ្ងៃទី២៩ ខែសីហា ខណៈដែលមន្ត្រីរកឃើញរុក្ខជាតិថ្នាំញៀន និងកាំភ្លើងក្លែងក្លាយ។
ក្រោយមកក្មេងប្រុសនេះ ត្រូវចាប់ខ្លួននៅក្រោមច្បាប់ភេរវកម្មបន្ទាប់ពីរកឃើញសារធាតុដែលមិនស្គាល់នោះផងដែរ។ ប៉ូលិសនិយាយថា គាត់ត្រូវដោះលែងវិញនៅក្រោមការស៊ើបអង្កេតកាលពីល្ងាចថ្ងៃចន្ទនេះ។
ស្ថានប័នប៉ូលិស Scotland Yard បញ្ជាក់ថាសារធាតុនេះ ត្រូវបានគេរកឃើញថា មិនមានគ្រោះថ្នាក់ បន្ទាប់ពីការវិភាគរបស់ក្រុមជំនាញ៕
