កងទ័ពអ៊ីរ៉ាក់ចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់រួមទាំងមេចុងភៅរបស់ក្រុមនេះក្នុងទីក្រុងម៉ូសុល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងការពារជាតិអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃអាទិត្យនេះថា កងទ័ពរបស់ខ្លួនចាប់ខ្លួនពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៣នាក់ដែលក្នុងចំណោម៣នាក់នោះមានមេចុងភៅម្នាក់របស់ក្រុមនេះស្ថិតនៅក្នុងទីក្រុងម៉ូសុល។ ទីភ្នាក់ងារសារព័ត៌មាន Sputnik ដក់ស្រង់ប្រភពព័ត៌មានចេញពីមជ្ឈមណ្ឌលព័ត៌មានសម្ងាត់អ៊ីរ៉ាក់និយាយថា កងកម្លាំងស៊ើបអង្កេតយោធាអនុវត្តប្រតិបត្តិការជាក់លាក់មួយក្នុងស្រុក Hamam al-Alil ក្នុងទីក្រុងម៉ូសុលដោយបានចាប់ខ្លួនក្រុមសកម្មប្រយុទ្ធ៣នាក់របស់ក្រុមរដ្ឋអ៊ីស្លាម។

ទីភ្នាក់ងារសារព័ត៌មានដដែលនេះប្រាប់ឲ្យដឹងទៀតថា ម្នាក់ក្នុងចំនោមអ្នកដែលត្រូវចាប់ខ្លួននោះកំពុងបម្រើការជាមេចុងភៅសម្រាប់បញ្ជាការរបស់ក្រុមភេរវជន។ គួរបញ្ជាក់ថាប្រទេសអ៊ីរ៉ាក់ប្រកាសជ័យជម្នះលើរដ្ឋអ៊ីស្លាមកាលពីខែធ្នូកន្លងទៅដោយមានជំនួយពីកងកម្លាំងសម្ព័ន្ធភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកដោយបានធ្វើការកាន់កាប់ឡើងវិញលើទឹកដីទាំងអស់ដែលពួកជ្រុលនិយមបានកាន់កាប់កាលពីឆ្នាំ២០១៤ និង ២០១៥។

ក្រុម IS ប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅលើទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងប្រទេសជិតខាងស៊ីរីក្នុងឆ្នាំ២០១៤។ យុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងសម្ព័ន្ធភាពអន្តរជាតិដែលដឹកនាំដោយសហរដ្ឋអាមេរិក និងកងកម្លាំងយោធាបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើស៊ីរីក្នុងឆ្នាំ តំបន់ទាំងឡាយឡើងវិញដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកIS។

ក្រុមតូចៗដែលគេជឿថានៅតែមានទំនាក់ទំនងជាមួយក្រុមរដ្ឋអ៊ីស្លាមនៅតែបន្តធ្វើសកម្មនៅក្នុងផ្នែកខ្លះនៃប្រទេសនេះ។ កាលពីសប្តាហ៍កន្លងមកថ្មីៗនេះគេបានធ្វើការសង្ស័យលើក្រុមបះបោររដ្ឋអ៊ីស្លាមថាបានធ្វើការវាយប្រហារជាច្រើនលើកសំដៅទៅលើកងកម្លាំងសន្តិសុខដែលស្ថិតនៅក្នុងតំបន់ជាច្រើននៃភាគពាយព្យខេត្តKirkuk។

LEAVE A REPLY

Please enter your comment!
Please enter your name here