ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨
នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe មានប្រសាសន៍នៅថ្ងៃចន្ទក្រោយពីធ្វើការចរចារជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុង Vladivostok នៃភាគខាងកើតប្រទេសរុស្ស៊ី។
ពេលនេះមានរយៈពេលច្រើនជាង៧០ឆ្នាំកន្លងផុតទៅក្រោយពីមានសង្គ្រាមលោកលើកទី២ ហើយសន្ធិសញ្ញាសន្តិភាពរវាងប្រទេសនៅតែមិនមានការផ្លាស់ប្តូរទេ ហើយប្រទេសជប៉ុនជាមួយលោកប្រធានាធិបតីពូទីនកំពុងខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះ។
ចាប់តាំងពីពាក់កណ្តាលសតវត្សទី២០ ប្រទេសរុស្ស៊ី និងជប៉ុនធ្វើកិច្ចចរចាសន្ធិសញ្ញា សន្តិភាពមួយក្រោយពីមានសង្គ្រាមលោកលើកទី២។ ការរារាំងដ៏សំខាន់នៃការធ្វើកិច្ចចរចារ នេះគឺមានបញ្ហានៅភាគខាងត្បូងកោះ Kuril ។ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២ កោះ Kuril ទាំងអស់ត្រូវគេដាក់បញ្ចូលក្នុងសហភាពសូវៀត។ ទោះជាយ៉ាងណាក៏ដោយជប៉ុនធ្វើ ការជំទាស់ទៅនឹងភាពជាកម្មសិទ្ធិរបស់កោះ Iturup, Kunashir, កោះ Shikotan និងកោះតូចៗមួយចំនួនក្នុងស្រុក Kuril Ridge ដែលគេហៅថា កោះ Habomai ក្នុងប្រទេសជប៉ុន។
នៅឆ្នាំ១៩៥៦ សហភាពសូវៀត និងជប៉ុនចូលរួមគ្នាចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយស្តីពីការបញ្ឈប់សភាពការណ៍សង្គ្រាម។ ប្រទេសទាំងពីរនៅបន្តទំនាក់ទំនងការទូត និងទំនាក់ទំនងផ្សេងៗទៀតទោះបីជាគ្មានសន្ធិសញ្ញាសន្តិភាពណាមួយត្រូវគេចុះហត្ថលេខារហូតមកដល់ពេលនេះក៏ដោយ។សហភាពសូវៀតប្តេជ្ញាចិត្តចំពោះឯកសារក្នុងការប្រកាសថា ពួកគេត្រៀមខ្លួនដើម្បីប្រគល់ស្រុក Shikotan និង Habomai ទៅឱ្យប្រទេសជប៉ុនជាកាយវិការនៃឆន្ទៈដ៏ល្អ ក្រោយពីមានសន្ធិសញ្ញាសន្តិភាពត្រូវគេចុះហត្ថលេខាជាចុងក្រោយ។
ក្រសួងការបរទេសរុស្ស៊ីបញ្ជាក់ម្តងហើយម្តងទៀតថា ភាពជាម្ចាស់របស់ប្រទេសរុស្ស៊ី លើប្រជុំកោះទាំងនេះត្រូវគេរៀបចំក្នុងឯកសារច្បាប់អន្តរជាតិហើយមិនអាចមានការសង្ស័យបានទេ។