ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨
បណ្ដាញទូរទស្សន៍ TOLONews រាយការណ៍លើបណ្តញ Twitter ដោយដកស្រង់សម្តីអនុប្រធានក្រុមប្រឹក្សាខេត្តថា យ៉ាងហោចណាស់មានមនុស្សយ៉ាងតិចចំនួន៥០ នាក់ស្លាប់ក្នុងការផ្ទុះគ្រាប់បែកនៅខេត្ត Nangarhar ភាគអាគ្នេយ៍របស់ប្រទេស អាហ្វហ្គានីស្ថាននៅថ្ងៃអង្គារ។
ទូរទស្សន៍ Channel One TV ផ្សាយថាមនុស្សចំនួន២៥នាក់ស្លាប់ និងមានមនុស្សចំនួន៦០នាក់ផ្សេងទៀតរងរបួស។ អ្នកនាំពាក្យម្នាក់របស់អភិបាលខេត្តបញ្ជាក់ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ដាក់ឧបករណ៍បំផ្ទុះក្នុងហ្វូងបាតុករដែលប្រមូលផ្តុំដើម្បីធ្វើបាតុកម្មក្នុងស្រុក Momand Dara ។ ពួកគេទាមទារឱ្យមានការបណ្តេញមេបញ្ជាការកងកម្លាំងប៉ូលិសនៅទីតាំង Achin ដែលស្ថិតនៅជិតស្រុក Momand Dara។
របាយការណ៍នៅព្រឹកថ្ងៃអង្គារផ្សាយអំពីការផ្ទុះនៅជិតសាលារៀនចំនួន០៣ នៅ Nangarhar ។ ប្រភព AFP ផ្សាយថា មានការផ្ទុះមួយនៅជិតសាលារៀនក្នុងក្រុង Jalalabad សម្លាប់ក្មេងប្រុសម្នាក់ និងបណ្តាលឱ្យមានមនុស្សរងរបួសចំនួនបួននាក់។
គ្មានក្រុមភេរវករណាមួយដែលមានវត្តមានក្នុងប្រទេសអាហ្វហ្គានីស្ថានចេញមុខអះអាងទទួលខុសត្រូវចំពោះការផ្ទុះគ្រាប់មីនក្នុងខេត្ត Momand Dara នៅពេលរបាយការណ៍ព័ត៌មាន នេះមានភាពផុសផុល។ ក្រុមតាលីបង់និយាយថា ពួកគេពុំមានអ្វីពាក់ព័ន្ធជាមួយសកម្មភាពភេរវកម្មនេះទេ។
