ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨
ខ្សែរវីដេអូរជាភ័ស្តុតាងបញ្ជាក់ថា រដ្ឋាភិបាលស៊ីរីធ្វើការវាយប្រហារដោយអាវុធគីមីមួយនៅខេត្តអ៊ីដលីប ក្នុងប្រទេសស៊ីរី នឹងត្រូវគេប្រគល់វាឱ្យទៅកាន់ទីភ្នាក់ងារសារព័ត៌មានទូទាំងពិភពលោកនៅល្ងាចថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍មួយធ្វើដោយមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការបង្រួបបង្រួមនៅប្រទេសស៊ីរីបញ្ជាក់ថា ព័ត៌មានរបស់បណ្តាញទូរទស្សន៍មជ្ឈិមបូព៌ា និងអាមេរិកជាច្រើនត្រូវគេបញ្ជូនទៅឱ្យលោក Jisr al-Shughur ក្នុងខេត្ត Idlib របស់ប្រទេសស៊ីរីដើម្បីផលិតខ្សែរវីដេអូរស្តីពីការបង្ករហេតុ។ ប្រភពបន្ថែមថា ការស៊ើបការណ៍សម្ងាត់បានមកពីអ្នកស្រុកក្នុងតំបន់ Jisr al -Shughur ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា រូបភាពទាំងអស់បង្ហាញពីការបង្កហេតុក្នុងតំបន់ Jisr al-Shughur នឹងត្រូវគេបញ្ជូនទៅកាន់បន្ទប់ផ្សាយព័ត៌មាននៃបណ្តាញទូរទស្សន៍ ហើយគេនឹងចាក់ផ្សាយវាក្រោយពីមានការផ្សព្វផ្សាយលើបណ្តាញសង្គម។ ប្រភពបន្ថែមថា គេផ្តល់ឱ្យក្រុមអ៊ីស្លាមនូវសារធាតុគីមីក្លូរីន ចំនួន ០២ កំប៉ុង គោលបំណងសម្រាប់ធ្វើប្រតិបត្តិការវាយប្រហារ។
យោធារុស្ស៊ីនិយាយថា ខ្សែភាពយន្តនេះមានបញ្ចូលទាំងឈុតឆាករបស់ក្រុម White Helmets ដែលគេចាត់ទុកថាជាជនរងគ្រោះពីការវាយប្រហារអាវុធសារធាតុគីមីធ្វើឡើងដោយក្រុង Damascus ។









