ពួកតាលីបង់នៅអាហ្វហ្គានីស្ថានត្រៀមខ្លួនចរចាសន្តិភាពថ្មីជាមួយសហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨

ពួកតាលីបង់កំពុងរៀបចំបញ្ជូនគណៈប្រតិភូឱ្យបន្តកិច្ចចរចាជាមួយមន្រ្តីអាមេរិកអំពីការបញ្ចប់ជម្លោះនៅប្រទេសអាហ្វហ្គានីស្ថាន។ មន្រ្តីពីរនាក់ដែលពាក់ព័ន្ធនឹងដំណើរការនេះនិយាយនៅថ្ងៃអង្គារថា កិច្ចប្រជុំអាចដោះស្រាយបញ្ហាដោយការផ្លាស់ប្តូរអ្នកទោស។

មន្រ្តីពីរនាក់ដែលនិយាយក្នុងនាមជាជនអនាមិកនិយាយថា ពួកមេដឹកនាំតាលីបងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីបង្កើតគណៈប្រតិភូចំនួន០៣ ឬ០៤នាក់ និងប្រធានបទដែលត្រូវពិភាក្សា។

ពួកគេនិយាយថា​ ពួកតាលីបង់ចង់ពិភាក្សាពីការដោះដូរអ្នកទោស ហើយនឹងអាចរៀបចំកិច្ចប្រជុំមួយទៀតក្នុងពេលឆាប់ៗនេះ ប្រសិនបើសហរដ្ឋអាមេរិកពិតជាចង់ចរចាដោយដោះលែងអ្នកទោស។

មន្រ្តីម្នាក់ក្នុងចំណោមមន្ត្រីពាក់ព័ន្ធនិយាយថា កិច្ចប្រជុំនេះនឹងកំណត់ការពិភាក្សានាពេលអនាគតហើយគេនឹងមើលថា តើសហរដ្ឋអាមេរិកមានភាពស្មោះត្រង់ និងគោរពកិច្ចចរចាដែរឬអត់ ។

ក្រុមតាលីបង់នឹងប្រគល់បញ្ជីឈ្មោះអ្នកទោសដែលកំពុងជាប់គុកនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ ប្រសិនបើមានការដោះលែងអ្នកទោសរបស់តាលីបង់នោះ គេនឹងជួបគ្នាម្តងទៀតសម្រាប់ហេតុផលដ៏អស្ចារ្យមួយផ្សេងទៀត។ កិច្ចប្រជុំនឹងធ្វើទៅតាមកិច្ចចរចាជុំមុនៗ ក្នុងទីក្រុងដូហា (Doha) នៅខែកក្កដាដោយក្រុមមន្រ្តីតាលីបង់ជួបជាមួយលោក Alice Wells  អនុប្រធានលេខាធិការរងអាស៊ីខាងត្បូង និងកណ្តាលនៅក្រសួងការបរទេសសហរដ្ឋអាមេរិក។

LEAVE A REPLY

Please enter your comment!
Please enter your name here