ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨
មន្ត្រីរដ្ឋាភិបាលម្នាក់និយាយថា ចំនួនអ្នកស្លាប់ពីការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារកើនឡើងដល់៦៨នាក់ និងបណ្តាលឱ្យមនុស្សចំនួន១៦៥ នាក់រងរបួស។
អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបំផ្ទុះនៅក្នុងហ្វូងមនុស្សរាប់រយនាក់ដែលកំពុងធ្វើបាតុកម្មលើផ្លូវធំទៅកាន់ព្រំដែនឆ្លងកាត់ចូលទៅក្នុងប្រទេសប៉ាគីស្ថាន។ ពួកគេតវ៉ាប្រឆាំងនឹងមេបញ្ជាការប៉ូលិសម្នាក់។
អ្នកនាំពាក្យរបស់អភិបាលខេត្តលោក Attahullah Khogyani ចេញសេចក្តីថ្លែងការណ៍មួយជាមួយចំនួនអ្នកស្លាប់សរុបនៅថ្ងៃពុធ ដោយការប៉ាន់ស្មានមុនៗបង្ហាញថាមានចំនួនអ្នកស្លាប់មានចំនួន៣២នាក់។
ការវាយប្រហារនេះជាអំពើអាក្រក់បំផុតមួយក្នុងប្រទេសអាហ្វហ្គានីស្ថានដែលកើតឡើងអស់រយៈពេលជាច្រើនខែ ប៉ុន្តែមន្ត្រីសន្តិសុខព្រមានថា ការវាយប្រហារស្រដៀងគ្នានេះនឹងកើតឡើងប្រសិនបើហ្វូងមនុស្សប្រមូលផ្តុំគ្នាមុនពេលបោះឆ្នោតសភានៅខែតុលា។
