ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨
ប្រទេសតួកគីកំពុងពង្រឹងទីតាំងយោធារបស់ខ្លួនក្នុងខេត្ត Idlib ដែលគ្រប់គ្រងដោយឧទ្ទាម។ ប្រទេសតួកគី និងក្រុមឧទ្ទាមស៊ីរីនិយាយថា ការបង្ក្រាបរបស់រដ្ឋាភិបាលនឹងធ្វើឱ្យមានគ្រោះមហន្តរាយមនុស្សធម៌នៅតាមព្រំដែនរបស់ខ្លួន។
លោក Tayyip Erdogan ព្រមានថា ការវាយប្រហារដោយកងទ័ព និងសម្ព័ន្ធមិត្តគាំទ្រពីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់លើទីលាន Idlib ដែលមានប្រជាជនប្រហែលបីលាននាក់នឹងធ្វើឱ្យមាន ការបាត់បង់មនុស្សរាប់ពាន់នាក់ក្នុងតំបន់រឹងមាំចុងក្រោយរបស់ឧទ្ទាមក្នុងប្រទេសស៊ីរី។
ក្រោយពីទទួលប្រជាជនស៊ីរ៉ីចំនួន ៣,៥លាននាក់ប្រទេសតួកគីនិយាយថា ខ្លួនមិនទទួលយកជនរងគ្រោះពីសង្គ្រាមច្រើនទៀតបានទេ ហើយចោទប្រកាន់ប្រទេសលោកខាងលិចថា បោះបង់ចោលបញ្ហានេះដើម្បីប្រឈមនឹងផលវិបាកនៃការវិលត្រឡប់របស់ប្រធានាធិបតី Bashar al-Assad ។
នៅឯកិច្ចប្រជុំមួយក្នុងទីក្រុង Tehran នៅថ្ងៃសុក្រជាមួយប្រធានាធិបតីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ដែលគេចាត់ទុកថាជាឱកាសពិតប្រាកដចុងក្រោយដើម្បីបញ្ចៀសជម្លោះឈ្លានពានក្នុងតំបន់ កាន់កាប់ដោយពួកឧទ្ទាម លោក Erdogan ទទួលបរាជ័យលើការចរចារបទឈប់បាញ់គ្នាពីអ្នកគាំទ្រពីរនាក់របស់លោក Assad ។
