ប្រភពព័ត៌មានពី Channelnewsasia ចេញផ្សាយថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨
រដ្ឋមន្ត្រីការបរទេសលោក Josep Borrell មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ប្រទេសអេស្បាញនឹងបន្តប្រតិបត្តិការទៅមុខដោយផ្តល់គ្រាប់បែកឡាស៊ែរចំនួន ៤០០ គ្រាប់ ទៅកាន់ប្រទេសសោឌីអារ៉ាប៊ីដែលមានជាប់ពាក់ព័ន្ធនឹងជម្លោះបង្ហូរឈាមក្នុងប្រទេសយេម៉េន។ លោក Borrell មានប្រសាសន៍នៅវិទ្យុ Onda Cero របស់អេស្ប៉ាញថា នៅទីបញ្ចប់ ការសម្រេចចិត្តមួយគឺ ការជញ្ចូនគ្រាប់បែកទាំងនេះ ដោយជាការធ្វើឡើងដើម្បីគោរពដល់កិច្ច សន្យានៅឆ្នាំ២០១៥។
រដ្ឋាភិបាលប្រកាសនៅសប្តាហ៍មុនថា ខ្លួននឹងបិទការដឹកជញ្ជូនសព្វាវុធដែលរដ្ឋធានី Riyadh ចំណាយអស់៩,២ លានអឺរ៉ូ (១០,៧ លានដុល្លារអាមេរិក)។ ការប្រកាសនោះធ្វើឡើងក្រោយពី មានការវាយប្រហារតាមអាកាសនៅខែសីហានៅទីផ្សារមានមនុស្សច្រើនដែលជាផ្នែកមួយនៃភាគខាងជើងប្រទេសយេម៉េន។ ពួកឧទ្ទាមហ៊ូទីជាអ្នកធ្វើការវាយប្រហារនោះ ដោយបណ្តាល ឱ្យកុមារចំនួន ៤០ នាក់ស្លាប់។ ប៉ុន្តែរដ្ឋមន្រ្តីក្រសួងការពារជាតិលោក Margarito Robles មានប្រសាសន៍ថា កិច្ចចរចានឹងធ្វើឡើងនៅថ្ងៃចន្ទ។
នៅពេលក្រុមសិទ្ធមនុស្សចោទសួរនៅថ្ងៃពុធជុំវិញករណីគ្រាប់បែកសម្លាប់មនុស្សលោក Borrell ឆ្លើយតបថា ពួកគេធ្វើការវាយប្រហារមានភាពជាក់លាក់មិនឱ្យលើសសូម្បីតែមួយ ម៉ែត្រ និងមិនបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអ្វីទេ។
ការលុបចោលកិច្ចព្រមព្រៀងនឹងធ្វើឱ្យខូចខាតដល់ការបញ្ជាទិញនាវាចម្បាំង Corvette ចំនួន ៥ គ្រឿងដែលមានតម្លៃ ១,៨ ពាន់លានអឺរ៉ូផលិតដោយរោងចក្រផលិតនាវា Navantia នៅតំបន់ភាគខាងត្បូង Andalusia របស់អេស្ប៉ាញ និងប៉ះពាល់ដល់ការងាររាប់ពាន់នាក់ដែលមានភាគហ៊ុនជាមួយ។
