ប្រភពព័ត៌មានពីTASS ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨
ទូរទស្សន៍ទួរគី NTV ប្រទេសទួគីរាយការណ៍នៅថ្ងៃចន្ទថា ប្រធានាធិបតីទួគីលោក Recep Tayyip Erdogan រំពឹងថានឹងមានការពិភាក្សាបែបវិជ្ជមានអំពីស្ថានភាពក្នុងខេត្ត Idlib របស់ប្រទេសស៊ីរីជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ខណៈពេល ដែលលោកប្រាប់ក្រុមអ្នកកាសែតក្នុងអំឡុងពេលហោះហើរចេញពីប្រទេស Azerbaijan ។
លោក Erdogan ថ្លែងថា លោកឃើញលោក Putin ក្នុងពន្លឺជាវិជ្ជមាននៅឯកិច្ចប្រជុំកំពូលក្រុង Tehran [កិច្ចប្រជុំថ្ងៃទី០៧ ខែកញ្ញារវាងមេដឹកនាំប្រទេសអ៊ីរ៉ង់ រុស្ស៊ីនិងទួគី។ លោកបន្តថា លោកចង់ឱ្យពួកគេ [ប្រទេសរុស្ស៊ី] បន្តធ្វើប្រតិបត្តិការវិជ្ជមានដូចគ្នា [ដើម្បីដោះស្រាយស្ថានការណ៍នៅខេត្តអ៊ីដលីប] ។
យោងតាមសេវាព័ត៌មានពីវិមាន Kremlin ប្រធានាធិបតីរុស្ស៊ីនិងទួគីនឹងជួបគ្នានៅរមណីយ ដ្ឋាន Sochi ក្នុងប្រទេសរុស្ស៊ីនៅថ្ងៃចន្ទដើម្បីពិភាក្សាពីវិធីដោះស្រាយវិបត្តិនៅប្រទេសស៊ីរី។
លោក Erdogan បន្ថែមថា មានតម្រូវការក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហានៅខេត្ត Idlib រួមគ្នាជាមួយប្រទេសរុស្ស៊ី និងក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក។ លោក និងលោក Putin នឹងពិភាក្សាអំពីបញ្ហានៅប្រទេសស៊ីរី និងខេត្តអ៊ីដលីបជាថ្មីម្តងទៀតប្រសិន បើស្ថានការណ៍នៅតែបន្តកើតមានដដែលនោះផលវិបាកអាចធ្ងន់ធ្ងរណាស់។ លោកបន្តថា ត្រូវស្វែងរកដំណោះស្រាយរួមគ្នាជាមួយប្រទេសរុស្ស៊ី និងសម្ព័ន្ធផ្សេងៗដើម្បីបង្ការបញ្ហា។
លោកថែមទាំងបង្ហាញថា ប្រទេសទួគីមានការខ្វែងគំនិតគ្នាជាមួយសហរដ្ឋអាមរិករហូតមក ដល់ពេលនេះ ហើយប្រទេសស៊ីរីមានការព្រួយបារម្ភ។ លោក Erdogan ថ្លែងថា លោកធ្វើកិច្ច ចរចាជាមួយប្រទេសអាឡឺម៉ង់ និងបារាំង ហើយលោកដោះស្រាយបញ្ហានេះរួមជាមួយ ប្រទេសរុស្ស៊ី។ លោកបន្ថែមថា ការពិគ្រោះយោបល់រវាងមេដឹកនាំពិតជាមានភាពចាំបាច់។