យន្តហោះចម្មាំង Il-20 របស់រុស្ស៊ីបាត់ខ្លួននៅសមុទ្រមេឌីទែរ៉ាណេ

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨

មន្ត្រីក្រសួងការពារជាតិរុស្ស៊ីប្រាប់អ្នកយកព័ត៌មាននៅពីថ្ងៃអង្គារថា យន្តហោះ​យោធា Il-20 របស់រុស្ស៊ីដែលមានអ្នកបំរើចំនួន១៤ នាក់បាត់ខ្លួន​លើ​សមុទ្រមេឌីទែរ៉ា ណេ។ មន្ត្រីរូបនោះនិយាយថា ​យន្តហោះនោះហោះចេញពីរ៉ាដា​ហើយយន្តហោះ​ចម្បាំង F-16 របស់កងកម្លាំងអាកាសអ៊ីស្រាអែល​ វាយប្រហារលើគោលដៅក្នុងខេត្ត Latakia នៃប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មានពីមន្រ្តីបញ្ចាក់ឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា នៅវេលាម៉ោងប្រហែល ១១ ព្រឹកក្នុងទីក្រុងមូស្គូ ទំនាក់ជាមួយ​នាវិក​​របស់យន្ដហោះ Il-20 របស់រុស្ស៊ី​ បាត់បង់នៅលើសមុទ្រមេឌីទែរ៉ាណេ​នៅពេល​ដែល​​យន្ដហោះវិលត្រឡប់ទៅកាន់អាកាសយានដ្ឋាន Khmeimim ដែលមានចម្ងាយ ៣៥ គីឡូម៉ែត្រពីឆ្នេរសមុទ្រប្រទេសស៊ីរី។

ក្រសួងបញ្ជាក់ថា សញ្ញារបស់យន្តហោះ IL-20 បាត់ពីរ៉ាដា ក្នុងអំឡុងមានការវាយប្រហារ ពីយន្តហោះ F-16 របស់ប្រទេសអ៊ីស្រាអែលចំនួន ០៤ ​គ្រឿងលើគោលដៅក្នុងប្រទេស ស៊ីរីនៅខេត្ត Latakia។ ក្រសួងការពារជាតិនិយាយថា ក្នុងពេលជាមួយគ្នានោះ​រ៉ាដារបស់ ប្រទេសរុស្ស៊ីបាញ់មីស៊ីលចេញពីនាវាចម្បាំងបារាំង Auvergne ដែលស្ថិតក្នុងតំបន់នោះ។

មន្រ្តីរូបនេះបញ្ជាក់ផងដែរថា មានអ្នកបម្រើចំនួន១៤ នាក់ស្ថិតនៅលើយន្ដហោះ ហើយមិន ដឹងថា វាសនារបស់ពួកគេយ៉ាងណានោះទេទេ។ បញ្ជាការនៃមូលដ្ឋានអាកាសរបស់រុស្ស៊ី នៅក្រុង Khmeimim ចាប់ផ្ដើមប្រតិបត្តិការស្វែងរក និងសង្គ្រោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here