រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបញ្ចេញប្រតិបត្តិការយោធាថ្មីក្នុងខេត្ត Idlib ប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS​ ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergei Shoigu ប្រាប់អ្នកកាសែត​នៅថ្ងៃចន្ទថា ប្រតិបត្តិការ​យោធា​​ថ្មីមួយក្នុងខេត្តអ៊ីដលីប (Idlib) របស់ស៊ីរីមិនមាននៅក្នុងរបៀបវារៈទេ។ ក្រសួង​ការពារជាតិនៃប្រទេសរុស្ស៊ី និងទួគីចុះហត្ថលេខាលើអនុស្សរណៈមួយនៅថ្ងៃចន្ទ ស្តីពីស្ថេរភាពនៃស្ថានភាពនៅតំបន់សុវត្ថិភាពក្នុងខេត្តអ៊ីដលីប។

ឯកសារនេះត្រូវគេចុះ ហត្ថលេខា ក្រោយពីមានកិច្ចចរចាទ្វេភាគីរវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និង​សមភាគីរបស់លោកគឺលោក Recep Tayyip Erdogan ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទក្នុង ទីក្រុងរមណីយដ្ឋានភាគខាងត្បូងនៃក្រុងសូជី។

អ្នកកាសែតសួរថា តើវាជាការពិតទេដែលថាគ្មានប្រតិបត្ដិការយោធាណាមួយត្រូវគេគ្រោង ធ្វើនៅខេត្តអ៊ីដលីបនោះ ទេសរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់រុស្ស៊ីមានប្រសាសន៍ថា មែនហើយវាជាការពិត ។ លោក Shoigu ថ្លែងថា ក្នុងប៉ុន្មានម៉ោងខាងមុខ លោកគ្រោងធ្វើកិច្ច ព្រមព្រៀងចុងក្រោយជាមួយពួកគេ [ភាគីតួកគី] លើបទប្បញ្ញត្តិដែលនៅសល់ ដែលមានចែង រួចក្នុងឯកសារនោះ។

មុនពេលអនុស្សរណៈត្រូវក្រសួងការពារជាតិប្រទេសរុស្ស៊ី និងទួគីចុះហត្ថលេខា លោក​ប្រធានាធិបតីរុស្ស៊ីពូទីន ថ្លែងថា លោកយល់ព្រមជាមួយមេដឹកនាំទួគីលោក Erdogan ដើម្បីបង្កើតតំបន់គ្មានយោធាដែលមានចម្ងាយ ១៥-២០ គីឡូម៉ែត្រតាមបណ្តោយបន្ទាត់​ទំនាក់ទំនងរវាងកងទ័ពរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំងប្រដាប់អាវុធនៅថ្ងៃទី១៥ ខែតុលា។

LEAVE A REPLY

Please enter your comment!
Please enter your name here