អ្នកវាយប្រហារកាំបិតបង្ករបួសដល់ប៉ូលិសនៅទីក្រុងប្រ៊ូសសែល

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨

ប៉ូលិសនិយាយថា បុរសម្នាក់កាន់កាំបិតវាយប្រហារ និងបង្ករមន្ដ្រីម្នាក់រងរបួសនៅក្រុងប៊្រូចសែល ហើយប៉ូលិសក៏បាញ់អ្នកវាយប្រហារវិញ។ អ្នកនាំពាក្យឱ្យប៉ូលិសលោកស្រី Ilse Van De Keere និយាយថាការវាយប្រហារនេះកើតឡើងនៅព្រឹកថ្ងៃ​ចន្ទ​ក្នុងឧទ្យាន Maximilian Park នៅភាគខាងជើងរដ្ឋធានី ។

លោកស្រីបន្ថែមថា មន្រ្តីប៉ូលិសដែលរងការវាយ​ប្រហារ​រងរបួសស្រាល។ ជនសង្ស័យត្រូវមន្រ្តីប៉ូលិសបាញ់ ហើយគាត់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ព្រះរាជអាជ្ញាបែលហ្ស៊ិកនិយាយ​ក្នុងសេចក្តី ថ្លែងការណ៍មួយថា ពុំទាន់មិនមានការចង្អុលបង្ហាញ ថាឧបទ្ទវហេតុនេះគឺជាការវាយប្រហារពី ភេរវករនោះទេ។ ប្រភពបន្ថែមថា ក្នុងដំណាក់កាលនៃការស៊ើបអង្កេតគេមិនទាន់ស្គាល់អត្តសញ្ញាណរបស់អ្នកវាយប្រហារនេះទេ។

យោងតាមព្រះរាជអាជ្ញាបញ្ចាក់ថា ប៉ូលិសក្នុងតំបន់ដែលល្បាតទៀងទាត់ក្នុងសង្កាត់នេះ ដាស់បុរសម្នាក់ដែលដេកលើចិញ្ចើមផ្លូវក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក(WTC)​ហើយប្រាប់គាត់ឱ្យចាកចេញ។ WTC ស្ថិតនៅជិតការិយាល័យអន្តោប្រវេសន៍ និងឧទ្យាន Maximilian Park ។

សេចក្តីរាយការណ៍របស់ព្រះរាជអាជ្ញាបង្ហាញថាបុរសនោះចាប់កាំបិតគំរាមកំហែងមន្រ្តីប៉ូលិសដែលសុំឱ្យគាត់ទម្លាក់អាវុធម្តងហើយម្តងទៀត។ ជនដៃដល់ពុំបានគោរពតាមការស្នើរ របស់ប៉ូលិសទេ  ហើយក៏វាយប្រហារលើមន្ដ្រីម្នាក់ក្នុងចំណោមនាយទាហាន និងបណ្តាលឱ្យរងរបួសបន្តិចបន្តួច។ ក្រោយមកមន្ដ្រីម្នាក់ទៀតធ្វើការបាញ់ប្រហារ និងបាញ់លើអ្នកវាយប្រហារចំនួនបីដងចំទ្រូងនិងជើង។

LEAVE A REPLY

Please enter your comment!
Please enter your name here