ប្រទេសអ៊ីរ៉ង់ស្វាគមន៍កិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងទួគីស្តីពីបញ្ហានៅខេត្តអ៊ីដលីបស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨

ទីក្រុងTehranស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងប្រទេសរុស្ស៊ីនិងទួគីស្តីពីស្ថានភាពក្នុងខេត្ត Idlib ដែលត្រូវចុះហត្ថលេខាក្នុងទីក្រុងូជី (Sochi) នេះយោងតាមប្រភពពត៌មានពី អ្នកនាំ​ពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Bahram Qassemi លើកឡើងនៅថ្ងៃអង្គារ។

សេចក្តីថ្លែងការណ៍ដែលផ្សាយនៅគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់បង្ហាញថា កិច្ចព្រមព្រៀងត្រូវគេប្រកាសក្រោយពីមានកិច្ចប្រជុំរវាងមេដឹកនាំរុស្ស៊ីនិងទួគីនៅសូជី ក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកដំណោះស្រាយចំពោះបញ្ហាក្រុមភេរវករដែលនៅសល់ក្នុងប្រទេសស៊ីរី។ លោក Qassemi បន្ថែមថា វិធានការនេះជួយដោះស្រាយ​បញ្ហា​នៅបរទេសស៊ីរី ទាក់ទងទៅនឹងទិដ្ឋភាពបញ្ហាមនុស្សធម៌ទាំងអស់ ហើយកំពុងតែ ខិត​​ជិតដល់ជំហាន់បង្កើតសន្តិភាពក្នុងប្រទេស។

លោកគូសបញ្ជាក់ថា គោលដៅសំខាន់នៃគោលនយោបាយការបរទេស​នៃសាធារណ​រដ្ឋអ៊ីស្លាមអ៊ីរ៉ង់គឺជាការបញ្ចប់ការបង្ហូរឈាមក្នុងតំបន់ និងរំដោះតំបន់ចេញពីក្រុម ភេរវជន។ អ្នកការទូតបញ្ជាក់ថា ពួកគេសង្ឃឹមថា​កិច្ចប្រជុំនៅសូជីនឹងដើរតួយ៉ាងសំខាន់ ក្នុងដំណើរការ Astana​ដែលមានកាតព្វកិច្ចដឹកនាំក្នុងការដោះស្រាយបញ្ហាក្នុងប្រទេស ស៊ីរីឱ្យបានលឿនបំផុតតាមដែលអាចធ្វើបាន។

នៅថ្ងៃចន្ទ ក្រោយពីមានកិច្ចចរចារយៈពេល០៣ម៉ោងជាមួយសមភាគីរបស់លោក Tayyip Erdogan ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin រាយការណ៍ថា​ប្រទេសរុស្ស៊ី និងទួគីយល់ព្រមបង្កើតតំបន់យោធានៅថ្ងៃទ១៥ ខែតុលានៅខេត្ត Idlib របស់ប្រទេស ស៊ីរីតាមស្របពេលមានទំនាក់ទំនងរវាងកងកម្លាំងរដ្ឋាភិបាលស៊ីរី និងក្រុមប្រឆាំង។

បញ្ហានៅអ៊ីដលីបត្រូវមេដឹកនាំទាំងពីរលើកពិភាក្សាក្នុងកិច្ចចរចារនេះ ព្រោះវាជាតំបន់ ក្នុងប្រទេសស៊ីរីតែមួយគត់ដែលក្រុមប្រដាប់អាវុធខុសច្បាប់នៅឆ្នាំ ២០១៧ ក្នុងតំបន់ សុវត្ថិភាពនៅភាគខាងជើង។ ការដណ្តើមការកាន់កាប់មកវិញនូវការគ្រប់គ្រងលើ​រដ្ឋបាល​​​របស់ក្រុងដាម៉ាស​មានន័យថា​ ជាការបញ្ចប់ការប្រឈមមុខដាក់គ្នាផ្នែក​យោធា​ដ៏​ធំក្នុងប្រទេសស៊ីរី។

LEAVE A REPLY

Please enter your comment!
Please enter your name here