កូរ៉េខាងជើងយល់ព្រមបិទរោងចក្រនុយក្លេអ៊ែរនៅទីតាំង Yongbyon

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨

កូរ៉េខាងជើងយល់ព្រមបិទរោងចក្រនុយក្លេអ៊ែរពិសោធន៍របស់ខ្លួននៅមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon  យោងតាមប្រសាសន៍របស់លោកលោកប្រធានាធិបតី​កូរ៉េខាងត្បូងលោកម៉ូន ជេ (Moon Jae) ថ្លែងនៅថ្ងៃពុធ ក្រោយពីមានការចរចាជាមួយ សមភាគីកូរ៉េខាងជើង លោកគីមជុងអ៊ុន (Kim Jong Un ) ក្នុងទីក្រុងព្យុងយ៉ាង។

សេចក្តីថ្លែងការណ៍រួមមួយអនុម័តដោយប្រទេសទាំងពីរក្រោយពីមានកិច្ចចរចានិយាយថា ទីក្រុងព្យុងយ៉ាងនឹងធ្វើឱ្យមានជំហានស្រដៀងគ្នានេះចំពោះការលុបបំបាត់អាវុធនុយក្លេអ៊ែរប្រសិនបើសហរដ្ឋអាមេរិកគោរពកិច្ចព្រមព្រៀងនានាដែលសម្រេចក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់សឹង្ហបុរីរបស់ប្រធានាធិបតីអាមេរិចលោកដូណាត់(Donald Trump)  និងមេដឹកនាំកូរ៉េខាងជើង​គីមជុងអ៊ុន។

មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រនុយក្លេអ៊ែរ Yongbyon មានរោងចក្រចម្រាញ់សារ​ធាតុអ៊ុយរ៉ានីញ៉ូម និងម៉ាស៊ីនរ៉េអាក់ទ័រកម្លាំង ៥មេហ្កាវ៉ាត់ ដែលបង្កើតឡើងដោយក្រុមអ្នក វិទ្យាសាស្ត្រកូរ៉េខាងជើងក្នុងឆ្នាំ ១៩៨៦ ។ យោងតាមអ្នកជំនាញបញ្ជាក់ឱ្យដឹងថា រាល់ឆ្នាំ រោងចក្រនោះផលិតសម្ភារគ្រប់គ្រាន់ដើម្បីផលិតក្បាលនុយក្លេអ៊ែរជាច្រើន។

នៅព្រឹកថ្ងៃចន្ទមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ជួបគ្នានៅខាងក្រោយទីក្រុងព្យុងយ៉ាង។ ការប្រជុំនេះធ្វើឡើងក្នុងភូមិគ្រឹះ Paekhwawon និងកន្លែងសន្និសីទសម្រាប់ភ្ញៀវជាន់ខ្ពស់ដែលលោក ម៉ូន ជេ កំពុងស្នាក់នៅក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅក្រុងព្យុងយ៉ាង។

កិច្ចប្រជុំកំពូលអន្តរកូរ៉េលើកទី ៥ ក្នុងប្រវត្តិសាស្ត្រ​និងជាលើកទីបីក្នុងឆ្នាំនេះ ចាប់ផ្តើមនៅទី ក្រុងព្យុងយ៉ាងនៅថ្ងៃទី១៨ ខែកញ្ញាហើយនឹងបញ្ចប់នៅថ្ងៃទី២០ ខែកញ្ញា។ ជុំដំបូងនៃកិច្ច​ពិភាក្សារវាងមេដឹកនាំកូរ៉េខាងជើង និងកូរ៉េខាងត្បូងក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូល ធ្វើឡើង កន្លែងនៅថ្ងៃអង្គារ និងមានរយៈពេលពីរម៉ោង។ នៅដើមឆ្នាំនេះមេដឹកនាំទាំងពីរ ជួបគ្នានៅ ក្រុងជាប់ព្រំប្រទល់ប៉ានម៉ុនជុម( Panmunjom) ចំនួនពីរដង។

LEAVE A REPLY

Please enter your comment!
Please enter your name here