ប្រទេសឥណ្ឌាទទួលជោគជ័យក្នុងការសាកល្បងប្រព័ន្ធការពារគ្រាប់មីស៊ីលផ្លោង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨

ប្រភពយោធានិយាយថា ប្រទេសឥណ្ឌាបាញ់បង្ហោះគ្រាប់មីស៊ីលប្រឆាំងកាំជ្រួចជាលើកដំបូងរបស់ខ្លួន។ វាជាព្រឹត្តិការណ៍សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធការពារមីស៊ីលដែលមានពីរជាន់។

ការធ្វើតេស្តទទួលបានជោគជ័យនេះធ្វើឡើងក្រោយពីពួកគេទទួលបរាជ័យក្នុងខែកុម្ភៈ នៅឆ្នាំមុន។ គេធ្វើការសាកល្បងនេះលើកោះអាប់ឌុលកាឡាម (Abdul Kalam) នៅថ្ងៃអាទិត្យ នេះបើតាមប្រភពព័ត៌មានពីមន្ត្រីនៃអង្គការស្រាវជ្រាវ និងអភិវឌ្ឍការពារជាតិ (DRDO) ។

មីស៊ីលប្រភេទ Prithvi Defense Vehicle (PDV) exo -ផលិតឡើងមានគោលបំណងរារាំងមីស៊ីលណាមួយដែលបាញ់ចេញពីបរិយាកាស។ គោលដៅអាចត្រូវប្រព័ន្ធការពារស្ទាក់ចាប់នៅចម្ងាយ ៥០ គីឡូម៉ែត្រពីផ្ទៃផែនដី។

ការធ្វើតេស្តទាំងលើឧបករណ៍ចាប់ស្ទង់ PDV និងមីស៊ីលទទួលបានជោគជ័យ នេះយោងតាមប្រភពព័ត៌មាន DRDO និយាយអំពីប្រតិបត្តិការដែលធ្វើឡើងនៅរោងចក្រ Integrated Test Range (ITR) របស់ប្រទេសឥណ្ឌា។

គោលដៅត្រូវគេស្ទាក់ចាប់ដោយសារប្រតិបត្តិការស្វ័យប្រវត្តិដែលមានជាប់ពាក់ព័ន្ធនឹងប្រព័ន្ធរ៉ាដារាវរក និងប្រព័ន្ធតាមដាន។ ទិន្នន័យដែលប្រព័ន្ធរ៉ាដាបញ្ជូនទៅបណ្តាញកុំព្យូទ័រអនុញ្ញាតឱ្យប្រតិបត្តិករធ្វើការព្យាករលើគោលដៅរបស់មីស៊ីលគោលដៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here