ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហាររបស់ក្រុមភេរវករក្នុងតំបន់អាវ៉ាហ្សាររបស់ប្រទេសអ៊ីរ៉ង់ ហើយពួកគេគូសបញ្ជាក់ពីតម្រូវការក្នុងការស្វែងរក និងនាំយកអ្នករៀបចំការវាយប្រហារនោះទៅកាត់ទោស នេះយោងតាមប្រភពសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទ។
សមាជិកក្រុមប្រឹក្សាសន្តិសុខធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារភេរវកម្មដ៏សាហាវឃោរឃៅដែលកើតឡើងនៅសាធារណរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ង់នៅតំបន់អាហ្សាសនៅថ្ងៃទី២២ ខែកញ្ញា។ ការវាយប្រហារភេរវកម្មលើលក្បួនដង្ហែរយោធាសម្លាប់មនុស្សយ៉ាងតិច ២៤ នាក់ ក្នុងនោះមានទាំងកុមារ និងបណ្តាលឱ្យមនុស្សចំនួន៦០ នាក់ផ្សេងទៀតរងរបួស។
យោងតាមប្រភពឯកសារនោះសរសេរថា សមាជិកក្រុមប្រឹក្សាសន្តិសុខបញ្ជាក់ពីតំរូវការក្នុងការឃាត់ខ្លួនជនល្មើស អ្នករៀបចំហិរញ្ញវត្ថុនិងអ្នកឧបត្ថម្ភចំពោះអំពើភេរវកម្មទាំងនេះ និងនាំពួកគេទៅកាត់ទោសរកយុត្តិធម៌ហើយជំរុញឱ្យរដ្ឋទាំងអស់បំពេញកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្ដរជាតិ និងក្រុមប្រឹក្សាសន្តិសុខដែលពាក់ព័ន្ធ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋអ៊ីស្លាមក្នុងប្រទេសអ៊ីរ៉ង់ និងគ្រប់អាជ្ញាធរពាក់ព័ន្ធដទៃទៀតក្នុងរឿងនេះ។
នៅថ្ងៃសៅរ៍ មានមនុស្សយ៉ាងហោចណាស់ ២៩ នាក់ត្រូវគេសម្លាប់ និងមានមនុស្ស៥៧ នាក់ផ្សេងទៀតទទួលរងរបួសក្នុងការវាយប្រហារពីភេរវករមួយ ដែលកើតឡើងកំឡុងពេលក្បួនដង្ហែរយោធាមួយនៅភាគខាងត្បូងរបស់អ៊ីរ៉ាក់ Ahvaz។
ខ្មាន់កាំភ្លើងដែលមិនស្គាល់អត្តសញ្ញាណបើកការបាញ់ប្រហារលើហ្វូងមនុស្សនៅពីក្រោយ។ ទីភ្នាក់ងារព័ត៌មានរបស់ IRNA រាយការណ៍ថា ចលនាប្រជាធិបតេយ្យអារ៉ាប់ស្នេហាជាតិនៅក្នុង Ahwaz អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ស្របពេលជាមួយគ្នានេះទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ក្រុមភេរវករអ៊ីស្លាមដែលគេហាមឃាត់ក្នុងប្រទេសរុស្ស៊ីចេញមុខប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
