ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
ជនជាតិចិនម្នាក់ ត្រូវចាប់ខ្លួនពីបទធ្វើចារកម្ម លើវិស្វករ និងអ្នកវិទ្យាសាស្ត្ររបស់សហរដ្ឋអាមេរិកជំនួសឱ្យទីក្រុងប៉េកាំង។
បើយោងតាមការិយាល័យមេធាវីអាមេរិក លោក ជីវចូវន វ័យ ២៧ឆ្នាំ ត្រូវចាប់ខ្លួន នៅក្នុងទីក្រុងឈីកាហ្គោ និងត្រូវចោទប្រកាន់ពីបទធ្វើជាភ្នាក់ងារបរទេសខុសច្បាប់ នៅក្នុងសហរដ្ឋអាមេរិក ។
លោក ជី បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៣ ដើម្បីសិក្សាវិស្វកម្មអេឡិចត្រូនិក និងចូលបម្រើក្នុងទ័ពបម្រុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦។
គាត់រងការចោទប្រកាន់ថា ចង់ស្វែងរកព័ត៌មានលំអិតអំពីមនុស្ស ៨នាក់ សម្រាប់ការជ្រើសរើស។
លោកជី រងការចោទប្រកាន់ពីបទធ្វើការឱ្យមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់មួយរូប ដែលមិនបញ្ចេញឈ្មោះនេះបើយោងតាមពាក្យបណ្តឹងព្រហ្មទណ្ឌ ដែលត្រូវបានដាក់ នៅក្នុងតុលាការទីក្រុងឈីកាហ្គោ។
ព្រះរាជអាជ្ញា បាននិយាយថា គាត់បានសំដៅទៅលើជនជាតិចិនដទៃទៀតដែលធ្វើការជាវិស្វករ និងអ្នកវិទ្យាសាស្រ្តមួយចំនួន គឺជាអ្នកចុះកិច្ចសន្យាការពារជាតិ របស់សហរដ្ឋអាមេរិក សម្រាប់ការជ្រើសរើសយកសក្តានុពល។
គាត់បានមកពីទីក្រុងប៉េកាំង នៅខែសីហាឆ្នាំ២០១៣ លើទិដ្ឋាការសិស្សសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Illinois ក្នុងទីក្រុងឈីកាហ្គោ។ ក្រោយមកគាត់បានទទួលបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វកម្មអេឡិចត្រូនិកនៅឆ្នាំ២០១៥។