សហភាពអារ៉ាប់គាំទ្រសំណើU.N សម្រាប់កិច្ចពិភាក្សាថ្មីស្តីពីបញ្ហានៅប្រទេសយេម៉ែន

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨

សហភាពអារ៉ាប់នឹងគាំទ្រសំណើរបស់អង្គការសហប្រជាជាតិសម្រាប់កិច្ចចរចាសន្តិភាពថ្មីលើបញ្ហានៅប្រទេសយេម៉ែន។ នេះបើយោងតាមប្រសាសន៍របស់មន្រ្តីជាន់ខ្ពស់ប្រទេសអារ៉ាប់មានប្រសាសន៍នៅថ្ងៃពុធ ក្រោយពីមានការជួបជាមួយឯកអគ្គរដ្ឋទូតពិសេសរបស់ចក្រភពអង់គ្លេសទៅកាន់ប្រទេសយេម៉ែនលោកម៉ាទីនហ្គីហ្វីត (Martin Griffiths) នៅខាងក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

ការកត់សម្គាល់នេះធ្វើឡើងនៅពីរសប្តាហ៍ក្រោយពីមានកិច្ចចរចាសន្តិភាពសម្រាប់ប្រទេសយេម៉ែននៅក្រុងហ្សឺណែវនៅពេលគណៈប្រតិភូចលនាក្រុម Houthi មានជាប់ជាមួយប្រទេសអ៊ីរ៉ង់ទទួលបរាជ័យក្នុងការបង្ហាញខ្លួន ដោយធ្វើការចោទប្រកាន់ចំពោះការប្រយុទ្ធគ្នារបស់ក្រុមចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសោឌីក្នុងប្រទេសយេម៉ែនជាឧបសគ្គរារាំងពួកគេពីការធ្វើដំណើរទៅកាន់ការចរចាសន្តិភាព។

ការពិភាក្សាទទួលបានផ្លែផ្កាខ្លាំងលើបញ្ហានៅប្រទេសយេម៉ែន ក្នុងទីក្រុងញ៉ូវយ៉កជាមួយលោក Martin Griffith ដែលជាបេសកជនពិសេស។ រដ្ឋមន្រ្តីក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់ Anwar Gargash បង្ហាញថា លោកសូមបញ្ជាក់សាជាថ្មីពីការគាំទ្រដ៏រឹងមាំរបស់លោកចំពោះដំណើរការនយោបាយដែលដឹកនាំដោយអង្គការសហប្រជាជាតិ ក្រោយពីមានការបរាជ័យរបស់ទីក្រុងហ្សឺណែវ។

LEAVE A REPLY

Please enter your comment!
Please enter your name here