ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
ប៉ូលិសនិយាយថា មនុស្សចំនួនពីរនាក់ត្រូវគេចាប់ខ្លួនក្នុងទីក្រុងCopenhagen នៅថ្ងៃពុធ។ ពួកគេជាប់ចោទពីបទប៉ុនប៉ងផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកដល់រដ្ឋអ៊ីស្លាម ដែលធ្លាប់ប្រើវាដើម្បីធ្វើការវាយប្រហារ។
ប៉ូលិសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសពីរនាក់នេះត្រូវប៉ូលិស និងសេវាកម្មសន្ដិសុខដាណឺម៉ាកចាប់ខ្លួនក្នុងប្រតិបត្តិការវាយឆ្មក់នៅទីក្រុងCopenhagen ។ ប៉ូលិសបន្ថែមថា គេសង្ស័យលើមនុស្សចំនួនពីរនាក់ថា ជាសមាជិកនៃបណ្តាញដែលបញ្ជូនយន្តហោះគ្មានមនុស្សបើក និងគ្រឿងផ្គត់ផ្គង់ផ្សេងទៀតចេញពីប្រទេសដាណឺម៉ាកទៅឱ្យរដ្ឋអ៊ីស្លាម សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធ។ ប៉ូលិសមិនបានបញ្ចេញឈ្មោះ ឬព័ត៌មានលំអិតរបស់ពួកគេទេ។
ប៉ូលិសបន្តក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេទាំងពីរនាក់ជាប់ចោទពីបទប៉ុនប៉ងធ្វើបាតុកម្មជាមួយភេរវករនៅបរទេស ហើយពួកគេនឹងត្រូវបង្ហាញខ្លួនក្នុងតុលាការនៅថ្ងៃព្រហស្បតិ៍។ រដ្ឋអ៊ីស្លាមប្រើប្រាស់យន្តហោះគ្មានមនុស្សបើកកាន់តែខ្លាំងឡើងដើម្បីអនុវត្តការវាយប្រហារនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។