ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
អាជ្ញាធរក្នុងតំបន់និយាយនៅថ្ងៃពុធថា ជនជាតិTuaregsយ៉ាងហោចណាស់ចំនួន១៥នាក់ស្លាប់ ក្រោយពីបុរសប្រដាប់អាវុធមកពីក្រុមជនជាតិភាគតិចវាយប្រហារលើភូមិរបស់ពួកគេនៅភាគខាងជើងប្រទេសម៉ាលី។
ការប៉ះទង្គិចគ្នារវាងអ្នកនេសាទជនជាតិ Tuareg និងអ្នកនេសាទហ្វ្លាលីនស្បែកខ្មៅដែលភាគច្រើនពួកគេជាអ្នកស្រែចម្ការលើដី និងលើទឹកសម្លាប់ជនស៊ីវិលរាប់សិបនាក់ក្នុងឆ្នាំនេះ។
កត្តានោះបានបន្សស្ថានភាពសន្តិសុខឱ្យកាន់តែធ្ងន់ធ្ងរនៅភាគខាងជើងរបស់ប្រទេសដែលជាកន្លែងរងការវាយប្រហារពីក្រុមជីហាដនិយម ។លោក Bajan Ag Hamatou សមាជិកសភាមកពីតំបន់នោះប្រាប់ភ្នាក់ងារ Reuters ថា ការឆ្មក់ នៅតំបន់ដាច់ស្រយាលមួយក្នុងតំបន់ម៉េណាជិតព្រំដែនជាមួយប្រទេសនីហ្សេរីយ៉ាបសម្លាប់មនុស្សចំនួន១៦ នាក់។ លោក Hamatou និយាយថា ក្រុមប្រដាប់អាវុធចូលទៅក្នុងជំរុំTuareg ហើយសំលាប់បុរសទាំងអស់ដែលពួកគេបានរកឃើញ។
ចៅហ្វាយក្រុង នៅជិតទីក្រុងMenaka និង Nanout Kotia និយាយថា ការវាយប្រហារនោះសម្លាប់ជនជាតិTuaregs ចំនួន១៥ នាក់ឬ១៦ នាក់ ហើយទំនងជាការសម្លាប់ធ្វើឡើងដោយសារភាពតានតឹងរវាងពូជសាសន៍។
ពួកសកម្មប្រយុទ្ធអ៊ីស្លាមរឹបអូសយកវាលខ្សាច់របស់ប្រទេសម៉ាលីនៅភាគខាងនៅឆ្នាំ២០១២ ។ កងកម្លាំងបារាំងធ្វើអន្តរាគមន៍នៅឆ្នាំបន្ទាប់ដើម្បីរារាំងការត្រួតត្រា ប៉ុន្តែតាំងពីពេលនោះមកក្រុមអ្នកប្រយុទ្ធដែលមានទំនាក់ទំនងជាមួយអាល់កៃដា និងរដ្ឋអ៊ីស្លាមក៏បានប្រមូលផ្តុំគ្នា។
