ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
ការសិក្សាស្រាវជ្រាវឯករាជ្យមួយនិយាយថា ប្រជាជនប្រហែល១៩០.០០០ នាក់ត្រូវគេសម្លាប់នៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ខាងត្បូង ហើយកត្តាផ្លាស់ទីលំនៅរបស់ប្រជាជន បញ្ហាសុខភាព និងការខ្វះស្បៀងអាហារបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន៣៨៣០០០នាក់។
ការប្រយុទ្ធគ្នាផ្ទុះឡើងក្នុងខែធ្នូឆ្នាំ២០១៣ ក្រោយពីមានការខ្វែងគំនិតគ្នារវាងប្រធានាធិបតី Salva Kiir និងអតីតអនុប្រធានាធិបតីលោក Riek Machar ។
មន្រ្តី U.N រាយការនៅឆ្នាំ២០១៦ ថា មានមនុស្សចំនួន៥ម៉ឺននាក់ត្រូវគេសម្លាប់ ហើយជិតមួយភាគបួននៃប្រជាពលរដ្ឋចំនួន១២ លាននាក់ រងផលប៉ះពាល់ពីការប្រយុទ្ធគ្នា។
ការសិក្សាមួយធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រអនាម័យនិងថ្នាំនៅទីក្រុងឡុងចេញផ្សាយនៅថ្ងៃអង្គារថា ប្រជាជនរបស់ប្រទេសស៊ូដង់ខាងត្បូងមានចំនួនប្រហែល ៣៨៣.០០០នាក់ស្លាប់ដោយសារសង្គ្រាមស៊ីវិល។ ចំនួនអ្នកស្លាប់ពិតប្រាកដអាចនឹងខ្ពស់ជាងនេះ។
សេចក្តីថ្លែងការណ៍និយាយថា ទោះបីជាភាពអសន្តិសុខមួយចំនួននៅតែបន្តកើតមានក្នុងប្រទេសស៊ូដង់ខាងត្បូងដោយមិនមានសង្គ្រាមស៊ីវិល ក៏គេជឿជាក់ថា ការស្លាប់ភាគច្រើនកើតឡើងដោយសាហិង្សាចំនួន ១៩០.០០០ នាក់ ដែលជាសង្គ្រាមជាតិសាសន៍ខ្លួនឯង។
អ្នកស្រាវជ្រាវធ្លាប់ធ្វើការផ្តោតលើអ្នកដែលត្រូវគេសម្លាប់ក្នុងការប្រយុទ្ធគ្នា ដោយធ្វើការប៉ាន់ប្រមាណលើចំនួនជម្លោះនៃអំពើហឹង្សា។ ពួកគេក៏ធ្វើការពិនិត្យមើលថា សង្គ្រាមបង្ករផលប៉ះពាល់ដល់អត្រាស្លាប់សរុបពីកត្តាអត់ឃ្លាន និងមរណភាពរបស់ទារកចំនួនប៉ុន្មានផងដែរ។
