ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨
អ្នកនាំពាក្យរដ្ឋអ៊ីស្លាមម្នាក់និយាយក្នុងការថតសម្លេងដោយពុំមានបញ្ជាក់ពីកាលបរិច្ឆេទនៅថ្ងៃពុធថា ការវាយប្រហារលើឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលក្រុមនេះអះអាងនៅថ្ងៃសៅរ៍នឹងមិនមែនជាលើកចុងក្រោយទេ។
លោក Abi al-Hassan al-Muhajer និយាយក្នុងការថតសម្លេងធ្វើឡើងដោយក្រុមបណ្តាញ Al Furqan ក្នុងបណ្តាញ Telegram ថា ការវាយប្រហាររបស់ Ahvaz នឹងមិនមែនជាលើកចុងក្រោយឡើយ។
ខ្មាន់កាំភ្លើងសម្លាប់មនុស្សចំនួន២៥ នាក់ក្នុងក្បួនដង្ហែរយោធាមួយនៅភាគនិរតីនៃប្រទេសអ៊ីរ៉ង់នៅថ្ងៃសៅរ៍ ដែលឆ្មាំបដិវត្តន៍ស្ទើរតែពាក់កណ្តាលធ្វើការវាយប្រហារដ៏អាក្រក់បំផុតមួយប្រឆាំងនឹងកម្លាំងដ៏ខ្លាំងបំផុតរបស់សាធារណរដ្ឋអ៊ីស្លាម។ លោកនិយាយថា កូនប្រុសទាំងអស់របស់កាលីហ្វាតបង្ហាញឱ្យឃើញពីភាពផុយស្រួយរបស់សន្តិសុខរដ្ឋម៉ាហ្គី (អ៊ីរ៉ង់)។
ភ្នាក់ងារReuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យលើសំលេងដែលថតនោះបានទេ។ ចលនាប្រឆាំងអាប់ហ្សាដែលជាចលនាប្រឆាំងរបស់ជនជាតិអារ៉ាប់ក្នុងការបង្កើតរដ្ឋដាច់ដោយឡែកមួយនៅខេត្ត Khuzestan (ខេត្តដែលសម្បូរប្រេង) និងរដ្ឋអ៊ីស្លាមចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ទីភ្នាក់ងារព័ត៌មានចុងក្រោយរបស់AMAQ បានបញ្ចេញ វីដេអូមានបុរសចំនួនបីនាក់នៅក្នុងរថយន្តមួយ ដោយពួកគេនិយាយថា ពួកគេកំពុងធ្វើដំណើរតាមផ្លូវដើម្បីទៅធ្វើការវាយប្រហារ។