ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨
គេរាយការពីការវាយប្រហារដោយប្រើគ្រាប់រ៉ុកកែតនៅខេត្តGhazni ភាគខាងត្បូងរដ្ឋធានីក្នុងអំឡុង ពេលទស្សនកិច្ចរបស់ប្រធានាធិបតីអាស៊ាហ្វហ្គាននៅថ្ងៃព្រហស្បតិ៍។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់សម្តីក្រុមមន្រ្តីសន្តិសុខដែលនិយាយថា រ៉ុក្កែតមួយគ្រាប់ធ្លាក់ នៅជិតផ្ទះរបស់អភិបាលនៅពេលព្រឹកខណៈ ដែលប្រធានាធិបតីអាហ្វហ្គានីស្ថានកំពុងរៀបចំ កិច្ចប្រជុំនៅទីនោះ។ គ្រាប់រ៉ុកកែតផ្សេងទៀតបុកចំទោចក្រយាន Kabul-Kandahar ។ គ្រាប់រ៉ូក្កែតទាំងនេះមិនបណ្តាលឱ្យមានការខូចខាតណាមួយឡើយ។
បណ្តាញព័ត៌មាន MENAFN និយាយថា គ្រាប់រ៉ុក្កែតចំនួនបីគ្រាប់បាញ់ទៅលើទីក្រុង Ghazni នេះដោយយោងតាមការដកស្រង់សម្តីនាយសេនាធិការខេត្តលោក Ramazan Ali Mohseni ។ លោកហ្គានី (Ghazni) ធ្វើដំណើរទស្សនកិច្ចទៅទីក្រុងដើម្បីពិនិត្យមើលស្ថានភាពសន្តិសុខ។ ភ្លាមៗនោះ ពុំមានក្រុមណាមួយចេញមុខអះអាងពីការវាយប្រហារនោះទេ។
នៅសប្តាហ៍មុន ការវាយប្រហាររ៉ុក្កែតមួយកើតឡើងក្នុងប្រទេសអាហ្វហ្គានីស្ថាន ធ្លាក់ចំសាកល វិទ្យាល័យយោធាមួយនៅក្នុងរដ្ឋធានីកាប៊ុល។ ឧបទ្ទវហេតុនោះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ទេ។