ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ព្រមានថា ប្រសិនបើប្រទេសអ៊ីស្រាអែលបន្តធ្វើការវាយប្រហារលើកងទ័ពស៊ីរី និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលកំពុងប្រឈមនឹងបញ្ហាភេវរកម្មក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញនោះ ពួកគេនឹងទទួលបានការសោកស្តាយបំផុត។
លោក Ali Shamkhani អគ្គលេខាធិការក្រុមប្រឹក្សាសន្ដិសុខជាតិជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ និយាយនៅថ្ងៃព្រហស្បតិ៍ថា របប Zionist និយមព្យាយាមបង្កើតវិបត្តិនៅស៊ីរី។ លោកធ្វើការរិះគន់ចំពោះ ប្រទេសអ៊ីស្រាអែលដោយមានប្រសាសន៍ថា ត្រូវតែមានជំហាន និងវិធានការ ដើម្បីគាំទ្រដល់ក្រុម ភេរវជនដោយផ្ទាល់ និងកំណត់គោលដៅលើកងទ័ព និងកម្លាំងស៊ីរី ដែលកំពុងប្រឈមនឹងអំពើរ ភេរវកម្ម។
បើប្រទេសអ៊ីស្រាអែលនៅតែបន្តសកម្មភាពទាំងនោះ ពួកគេនឹងប្រឈមនឹងប្រតិកម្ម ដែលនាំឱ្យមាន ការសោកស្តាយ។ ការព្រមាននេះធ្វើឡើងត្រឹមតែរយៈពេលពីរថ្ងៃប៉ុណ្ណោះក្រោយពីនាយករដ្ឋមន្ត្រី អ៊ីស្រាអែលលោក បេនចាមីនណេតាន់យ៉ាហ៊ូ (Benjamin Netanyahu ) ប្ដេជ្ញាថា IDF នឹងបន្តវាយលុក លើគោលដៅយោធាអ៊ីរ៉ង់ក្នុងប្រទេសស៊ីរី។ ទោះបីយ៉ាងណាក៏ដោយ លោកប្តេជ្ញាថា នឹងរក្សាការ សម្របសម្រួលជាមួយប្រទេសរុស្ស៊ីក្នុងរដ្ឋដែលមានជម្លោះ។
ការប្តេជ្ញាចិត្តនេះធ្វើឡើងក្រោយពីមានការសម្រេចចិត្តរបស់ក្រុងម៉ូស្គូក្នុងការផ្តល់ប្រព័ន្ធការពារមីស៊ីល S-300 ទៅកាន់ទីក្រុងដាម៉ាស (Damascus ) និងក្រោយពីមានការធ្លាក់យន្តហោះល្បាត Il-20 រុស្ស៊ីក្នុងប្រទេសស៊ីរី។យន្តហោះនេះត្រូវមីស៊ីលស៊ីរីបាញ់ទម្លាក់ក្នុងអំឡុងមានការវាយឆ្មក់តាមអាកាសរបស់អ៊ីស្រាអែល។