ប្រទេសឥណ្ឌាមិនខ្វល់នឹងការដាក់ទណ្ឌកម្មសហរដ្ឋអាមេរិកខណៈដែលចុះកិច្ចសន្យាទិញ S-400 ជាមួយរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨

ប្រទេសឥណ្ឌាយល់ព្រមលើកិច្ចព្រមព្រៀងទឺកប្រាក់៥៤៣ ពាន់លានដុល្លារដើម្បីទិញប្រព័ន្ធ មីស៊ីល S-400 Triumf ពីប្រទេសរុស្ស៊ីទោះ បីជាសហរដ្ឋអាមេរិកគំរាមកំហែងដាក់ទណ្ឌ កម្មប្រឆាំងនឹងក្រុងញូវដេលីក៏ដោយ យោងតាមប្រភពព័ត៌មានក្នុងតំបន់ដកស្រង់ពីប្រភព រដ្ឋាភិបាល។

គណៈកម្មាធិគណៈរដ្ឋមន្រ្តីស្តីពីសន្តិសុខដឹកនាំដោយលោកនាយក Narendra Modi បញ្ជាក់ពី ការទិញអាវុធនៅថ្ងៃពុធ  នេះបើយោងតាមប្រភពកាសែត Times of India ។ ការផ្លាស់ប្តូរនេះ ធ្វើឡើងមុនពេលមានដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីន (Vladimir Putin ) នៅដើមខែខាងមុខ។

កងកម្លាំងទ័ពអាកាសឥណ្ឌា (IAF) ដែលកំពុងប្រតិបត្តិការការពារក្នុងអាកាសរបស់ប្រទេស ត្រូវគេរំពឹងថានឹងទទួលបានប្រព័ន្ធការពារដែនអាកាសS-400 ជាលើកដំបូងក្នុងរយៈពេល២៤ ខែ ក្រោយពីចុះហត្ថលេខាលើកិច្ចសន្យា។ អាវុធដែលនៅសេសសល់នឹងត្រូវផ្តល់ជូនក្នុងរយៈ ពេល ៤ ឬ៥  ឆ្នាំខាងមុខទៀត។

យោងតាមរបាយការណ៍បញ្ជាក់ឱ្យដឹងថា ប្រទេសឥណ្ឌានឹងចំណាយប្រាក់១៥ ភាគរយលើ ការចំណាយសរុបនៃការចុះហត្ថលេខាលើកិច្ចសន្យាខណៈដែលកិច្ចការនៅសល់មានពាក់ព័ន្ធនឹងជញ្ចូនប្រព័ន្ធ។ ទោះយ៉ាងណាក៏ដោយរដ្ឋាភិបាលឥណ្ឌា​មិនទាន់បញ្ជាក់ពីការត្រៀមខ្លួន រួចរាល់ដើម្បីចុះកិច្ចព្រមព្រៀងនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here