ជនជាតិសោឌីត៣នាក់ចោទប្រកាន់ពីបទប្រព្រឹត្តអំពើរភេរវកម្មនៅតំបន់ Qatif មូស្លីមស៊ីអ៊ីត

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨

អ្នកនាំពាក្យសន្តិសុខអារ៉ាប៊ីសោឌីតនិយាយនៅថ្ងៃព្រហស្បតិ៍ថា បុរសជនជាតិអារ៉ាប៊ី​សោឌីត៣នាក់រងការចោទប្រកាន់ពីអំពើភេរវកម្ម។ ពួកគេធ្វើការសម្លាប់នៅថ្ងៃពុធ​ក្រោយពី​ពួកគេប្រឆាំងនឹងការចាប់ខ្លួនក្នុងតំបន់មូស្លីមស៊ីអ៊ីតភាគខាងកើត។ ពួកគេទាំងបីអ្នកត្រូវគេសម្លាប់ខណៈដែលពួកគេប្រឆាំងនឹងការចាប់ខ្លួនក្នុងតំបន់មូស្លីមស៊ីអ៊ីតភាគខាងកើត យោងតាមប្រភពព័ត៌មានពីមន្រ្តីសន្តិសុខសោឌីនិយាយនៅថ្ងៃព្រហស្បតិ៍។

លោកបន្តថា សមាជិកបីនាក់របស់កងសន្តិសុខអារ៉ាប៊ីសោឌីតរងរបួសស្រាល។ លោកបន្តថាមនុស្ស៣នាក់ត្រូវកងសន្តិសុខសម្លាប់ក្នុងឧប្បត្តិហេតុភេរវកម្មដែលកើតឡើងនៅ Qatif។

នៅខែមករាឆ្នាំ២០១៦ អារ៉ាប់ប៊ីសោឌីតសម្លាប់បព្វជិតស៊ីអ៊ីតដ៏ល្បីល្បាញម្នាក់គឺ សេកនីម័រអាល់និម (Sheikh Nimr al-Nimr )។ លោកអាល់និម គឺជាអ្នករិះគន់ខ្លាំងបំផុត របស់​គ្រួសាររាជវង្សអាល់សាឌ (Al Saud ) និងអ្នកគាំទ្រការប្រឆាំងរដ្ឋាភិបាល ដែលផ្ទុះឡើងនៅតំបន់ភាគខាងកើតក្នុងឆ្នាំ២០១១។

ការប្រហារជីវិតគាត់បង្កឱ្យមានការតវ៉ាក្នុងតំបន់នេះ  ជាកន្លែងដែលក្រុមស៊ីអ៊ីតត្អូញត្អែរពីការ ដាក់កំហិត និងការរើសអើងពីរបបដឹកនាំដោយក្រុមស៊ុននី។ លោក​ Riyadh បដិសេធថា ពុំមានការរើសអើង​ប្រឆាំងក្រុមស៊ីអ៊ីត។

LEAVE A REPLY

Please enter your comment!
Please enter your name here