ចំនួនអ្នកស្លាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមីនៅប្រទេសឥណ្ឌូណេស៊ីកើនដល់៨៣២នាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

ការរញ្ជួយដីនិងរលកយក្សស៊ូណាមីវាយប្រហារលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីធ្វើឱ្យមនុស្ស៨៣២នាក់ស្លាប់។ នេះបើតាមតួលេខចុងក្រោយប្រកាសបំផុតដោយភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិកាលពីថ្ងៃអាទិត្យ។

ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយនេះកើនឡើងទ្វេដងចាប់តាំងពីថ្ងៃសៅរ៍។ ការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតដោយភ្នាក់ងារនិយាយថាគ្រោះមហន្តរាយធម្មជាតិប៉ះពាល់ដល់តំបន់ដែលមានទំហំធំជាងការប៉ាន់ប្រមាណដំបូងដែរ។ អ្នកនាំពាក្យភ្នាក់ងារលោក Sutopo Purwo Nugroho និយាយថាមនុស្ស៥៤០នាក់រងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យក្នុងស្រុក។

ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) លោក Willem Rampangilei ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថាប្រតិបត្តិការជួយសង្គ្រោះមានភាពស្មុគស្មាញនៅពេលផ្លូវថ្នល់រងការខូចខាតយ៉ាងខ្លាំងរារាំងការដឹកឧបករណ៍ធុនធ្ងន់ដើម្បីស្វែងរកជនរងគ្រោះក្រោមគំនរថ្ម។ លោបន្តថា “ជនភៀសខ្លួន១០.០០០នាក់ត្រូវបែងចែកជំរក៥០កន្លែងក្នុងទីក្រុងPalu” ។

កម្លាំងរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារកោះនេះកាលពីថ្ងៃសុក្របង្កឱ្យរលកស៊ូណាមិមានកម្ពស់៦ ម៉ែត្រ និងបំផ្លិចបំផ្លាញនៅទូទាំងសហគមន៍។ មនុស្សជាច្រើនមានការភ័យខ្លាចដែលជាប់នៅក្នុងគំនរបាក់បែកនៃអគារដួលរលំ។

LEAVE A REPLY

Please enter your comment!
Please enter your name here