មន្ត្រីរុស្ស៊ីរាយការណ៍ពីការរំលោភលើបទឈប់បាញ់គ្នានៅប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨

ក្រសួងការពារជាតិរុស្ស៊ីបញ្ជាក់ឱ្យដឹងថា មន្ត្រីឃ្លាំមើលបទឈប់បាញ់របស់រុស្ស៊ី និងតួកគី​រាយការណ៍ពីការរំលោភបំពានលើបទឈប់បាញ់គ្នាចំនួន១២លើកនៅតំបន់ Latakia និង Aleppo ។​

ក្នុងអំឡុងពេលនោះមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នានៃគណបក្សប្រឆាំ​ងធ្វើប្រតិបត្តិ ការមនុស្សធម៌ចំនួនពីរ។ ថង់សរុបចំនួន៤៥០ ថង់ដែលមានអាហារ មានទម្ងន់សរុប១៩៥០ គីឡូក្រាមត្រូវគេបញ្ជូនទៅ Deir ez-Zor និង Aleppo ។

តំបន់សុវត្ថិភាពចំនួន៤ ត្រូវគេបង្កើតឡើងក្នុងប្រទេសស៊ីរីក្រោមកិច្ចព្រមព្រៀង ដោយមាន​ប្រទេស​ធានា​អះអាង​លើបទឈប់បាញ់ស៊ីរីចំនួន៣គឺប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគីក្នុង ​ខែ​ឧសភា ឆ្នាំ២០១៧ ។

តំបន់សុវត្ថិភាពទាំងនោះរួមមានតំបន់ភាគខាងកើត Ghouta ភាគខាងជើងរដ្ឋ Homs រដ្ឋ Idlib និងតំបន់មួយចំនួននៅ Latakia Hama និង Aleppo ព្រមទាំងតំបន់ Daraa និងអាល់ Quneitra នៅភាគខាងត្បូងប្រទេសស៊ីរី។

LEAVE A REPLY

Please enter your comment!
Please enter your name here