ប៉ូលិសអាឡឺម៉ង់វាយលុកភ្នាក់ងារភេរវកម្មដែលវាយប្រហារលើជនចំណាកស្រុកនិងអ្នកនយោបាយ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨

ប៉ូលិសអាឡឺម៉ង់ចាប់ខ្លួនសមាជិកឆ្វេងនិយមជាច្រើនដែលធ្វើការវាយប្រហារលើជនអន្តោប្រវេសន៍ និងមនុស្ស ដែលមានទស្សនៈនយោបាយខុសៗគ្នានៅថ្ងៃខួបនៃការបង្រួបបង្រួមប្រទេសអាឡឺម៉ង់នៅឆ្នាំ១៩៩០ ។

នៅរយៈពេលប៉ុន្មានសប្តាហ៍ក្រោយពីអំពើហិង្សាផ្ទុះឡើងនៅទីក្រុង Chemnitz នៃប្រទេស​អាឡឺម៉ង់​​ខាងកើតប៉ូលិសឃាត់ខ្លួនបុរសវ័យក្មេងចំនួន៦ នាក់ដែលមានអាយុពី២០ ទៅ ៣០ ឆ្នាំ នេះបើតាមប្រភពពីការិយាល័យព្រះរាជអាជ្ញាសហព័ន្ធ (GBA)។ គេនិយាយថា ជនសង្ស័យ​ជា​សមាជិក​នៃអំពើរភេរវកម្មហៅថា បដិវត្ត Chemnitz។

ក្រុមប៉ូលិសចេញចាប់ខ្លួនភេរវករនីក្នុងទីតាំងផ្សេងគ្នានៅទូទាំងសាហ្សូនី និងទីក្រុងបាវ៉ារៀ។ ក្រុមព្រះរាជអាជ្ញានិយាយថា ពួកគេគ្រោងនឹងធ្វើការវាយប្រហារដោយហិង្សា​និងប្រដាប់អាវុធ​ប្រឆាំងនឹងជនបរទេសនិងសត្រូវនយោបាយនៅក្នុងការប៉ុនប៉ងផ្តួលរំលំរបបប្រជាធិបតេយ្យរបស់ប្រទេសអាឡឺម៉ង់។

បដិវត្តន៍ Chemnitz ជាគម្រោងបើកការវាយប្រហាររបស់ពួកគេនៅថ្ងៃទិវាឯកភាព​អាឡឺម៉ង់នៅ​ថ្ងៃទី៣ ខែតុលា។ ក្រុមជ្រុលនិយមចំនួន៥ នាក់ ត្រូវគេកំណត់អត្តសញ្ញាណដូចជា Sten E, Christian K, Martin H, Marcel W និង Sven W ធ្វើការវាយប្រហារលើជនបរទេសជាច្រើននាក់នៅ Chemnitz ជាមួយនឹងដប និងឧបករណ៍អេឡិចត្រូនិច។ សេចក្តីថ្លែងការណ៍របស់ព្រះរាជអាជ្ញាចោទប្រកាន់ថា​នេះគ្រាន់តែជាការប្រឡងសាកល្បងរបស់ពួកគេប៉ុណ្ណោះសម្រាប់ការវាយប្រហារថ្ងៃទី៣ ខែតុលា។

LEAVE A REPLY

Please enter your comment!
Please enter your name here