ប្រទេសអ៊ីរ៉ង់រិះគន់ប្រទេសអារ៉ាប់ប៊ីសោឌីតជាអ្នកផ្តល់​ជំនួយ​ធំដល់ក្រុមភេរវករ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨

អ្នកតំណាងប្រទេសអ៊ីរ៉ង់ម្នាក់ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ប្រទេសអារ៉ាប់ប៊ីសោឌីតនៅឯមហាសន្និបាតអង្គការសហប្រជាជាតិស្តីបន្ទោសសកម្មភាពភេរវជនជុំវិញពិភពលោកនៅ រដ្ឋធានី Riyadh ហើយថែមទាំងដកស្រង់សម្តីលោកស្រី Hillary Clinton ដើម្បីអះអាងផងដែរ។

រដ្ឋមន្រ្តីការបរទេសអារ៉ាប់ប៊ីសោឌីតលោក Adel Jubeir មានប្រសាសន៍ថា ការចោទប្រកាន់ពីប្រទេសអ៊ីរ៉ង់ថា ប្រទេសអារ៉ាប់ប៊ីសោឌីតជាអ្នកគាំទ្រអំពើរភេរវកម្មគឺជាការអះអាងដែលចម្លែកនិងខុសពីការពិត។ លោកបន្តជាភាសាអារ៉ាប់ដោយពន្យល់ថា លោកលើកឡើងដូច្នេះ ដើម្បីបញ្ចាក់ពីជំហប្រាកដច្បាស់លាស់ចំពោះរដ្ឋធានី Riyadh។

អ្នកការទូតនិយាយថា អ្នកគ្រប់អះអាងថា ប្រទេសអារ៉ាប៊ីសោឌីគាំទ្រអំពើភេវរកម្មដោយគ្មានមូលដ្ឋានមិនច្បាស់លាស់ និងធ្វើឱ្យមានភាពរីករាលដាល។ លោកបន្ថែមថា លោកមិននឹកស្មានថា លើទំព័រ WikiLeaks ផ្សាយក្នុងឆ្នាំ ២០០៩ បង្ហាញថា លោកស្រីហ៊ីលឡារីគ្លីនតុន​មានប្រសាសន៍ថា ប្រទេសអារ៉ាប៊ីសោឌីតគឺជាម្ចាស់ជំនួយដ៏ធំបំផុតចំពោះក្រុមភេរវករនៅជុំវិញពិភពលោក។

WikiLeaks ចេញផ្សាយនូវកំណត់ហេតុមួយ ​ដោយលោកស្រីគ្លីនតុន​មានប្រសាសន៍ក្នុងនាម ជារដ្ឋមន្ត្រីការបរទេសអាម៉េរិកថា ប្រទេសអារ៉ាប៊ីសោឌីត គឺជាប្រភពផ្តល់មូល​និធិ​ដ៏​​សំខាន់បំផុតដល់ក្រុមភេរវករស៊ុននីនៅទូទាំងពិភពលោក។ ប្រទេសអារ៉ាប៊ីសាឌីតនៅតែជាប្រភពហិរញ្ញវត្ថុដ៏សំខាន់គាំទ្រមូលដ្ឋានក្រុមអាល់កៃដា ពួកតាលីបង់ និងក្រុមភេរវករ​ផ្សេងៗទៀង។

ទន្ទឹមនឹងនេះដែរ ក្រុងតេរ៉ាន់ចោទប្រកាន់រដ្ឋធានី Riyadh ​ជាអ្នកទទួលខុសត្រូវចំពោះការវាយ​ប្រហារភេរវកម្មនៅមជ្ឈឹមបូព៌ាអាហ្រ្វិកខាងជើង និងអឺរ៉ុបក៏ដូចជាការគាំទ្ររដ្ឋឥស្លាម ISIS/ISIL និងក្រុមអាល់កៃដា។ អ្នកនាំពាក្យរូបនោះបន្ថែមថា វាគឺជាការបើកចំហការសម្ងាត់មួយ  ​ដោយ​ប្រជាជាតិយេម៉ែនរងការឈឺចាប់ដោយសារតែឥទ្ធិពលផ្ទាល់ និងល្បិចកលរបស់ប្រទេសអារ៉ាប៊ីសោឌីត។ក្រោយមកលោកបង្ហាញរូបថតទូទៅរបស់កុមារយេម៉ែនស្លាប់ក្នុង​ការ​វាយនៅតាមសាលារៀនដែលធ្វើឡើងដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសោឌីតនៅខែកញ្ញា។

LEAVE A REPLY

Please enter your comment!
Please enter your name here