ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨
កងកម្លាំងអេហ្ស៊ីបសម្លាប់សកម្មប្រយុទ្ធសង្ស័យចំនួន១៥នាក់ក្នុងការបាញ់ប្រហារមួយក្នុងអំឡុងពេលមានការវាយឆ្មក់នោទីតាំងលាក់ខ្លួនរបស់ពួកគេក្បែរតំបន់ Al-Arish រដ្ឋធានីនៅភាគខាងជើងខេត្តស៊ីណាន យោងតាមប្រភពទីភ្នាក់ងារព័ត៌មានរដ្ឋ MENA និងប្រភពសន្តិសុខនិយាយនៅថ្ងៃពុធ។
ប្រភពនានា និង MENA ដកស្រង់សម្ដីរបស់ក្រសួងមហាផ្ទៃថា ពួកគេទាំងនោះជាប់សង្ស័យថា កំពុងរៀបចំ ផែន ការវាយប្រហារលើប៉ុស្តិ៍សន្តិសុខមុនថ្ងៃរំលឹកខួបលើកទី៤៥ នៃសង្គ្រាមអេស្ប៉ាញនៅថ្ងៃទី៦ ខែតុលា ១៩៧៣ ជាមួយប្រទេសអ៊ីស្រាអែល។
ទីភ្នាក់ងារសារព័ត៌មាន MENA ផ្សាយថា ភ្នាក់ងារព័ត៌មានមិនបានកំណត់អត្តសញ្ញាណជនសង្ស័យទាំងនោះទេ ហើយក៏មិនបានបញ្ចាក់ថាមានជនរងគ្រោះ ឬមានអ្នករបួសក្នុងចំណោមកងកម្លាំងសន្តិសុខ។ ប៉ូលិសបានរឹបអូសយកអាវុធស្វ័យប្រវត្តិកម្មមួយចំនួនក្នុងការវាយឆ្មក់នៅកសិដ្ឋានមួយនៅភាគខាងលិចនៃតំបន់អាល់អារីសដែលក្រុមសង្ស័យជាពួកសកម្មប្រយុទ្ធកំពុងលាក់ខ្លួន។
ការវាយឆ្មក់ធ្វើឡើងនៅពេលទាហានអេហ្ស៊ីបគាំទ្រដោយប៉ូលិសជំរុញប្រតិបត្តិការយោធាមួយដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធអ៊ីស្លាមដែលនៅពីក្រោយរលកវាយប្រហារលើជនស៊ីវិល និងបុគ្គលិកយោធា នៅតំបន់ស៊ីណាយ។
នៅខែវិច្ឆិកា ប្រធានាធិបតី Abdel Fattah al-Sisi បញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធកម្ចាត់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមក្នុងរយៈពេល៣ ខែ ក្រោយពីមានការវាយប្រហារលើវិហារអ៊ីស្លាមនៅតំបន់ស៊ីណាយ ដោយសម្លាប់មនុស្សមានចំនួនច្រើនជាង៣០០ នាក់។
ការកម្ចាត់ពួកសកម្មប្រយុទ្ធ និងការស្តារសន្តិសុខឡើងវិញ ក្រោយពីមានភាពចលាចលជាច្រើនឆ្នាំគឺជាការ សន្យាដ៏សំខាន់មួយរបស់ស៊ីស៊ី គាត់ជាមនុស្សដែលគេជ្រើសរើសឡើងវិញក្នុងខែមីនាក្នុងជ័យជម្នះភ្លូកទឹក ភ្លូកដីមួយប្រឆាំងនឹងក្រុមជំទាស់មិនពិតប្រាកដ។