គ្រាប់បែក២គ្រាប់ផ្ទុះឡើងនៅខេត្ត Kirkuk បណ្តាលឲ្យមនុស្ស៤នាក់រងរបួស

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយបាននិយាយថាមនុស្ស៤នាក់បានរងរបួសកាលពីថ្ងៃពុធនេះដោយសារគ្រាប់ បែកចំនួន២គ្រាប់ផ្ទុះឡើងនិងធ្វើឲ្យរញ្ជួយតំបន់ផ្សេងគ្នាដែលស្ថិតនៅក្នុងខេត្តKirkuk។ ប្រភពបានប្រាប់វេបសាយ Baghdad Today ថាគ្រឿងផ្ទុះបានដាក់ចូលទៅក្នុងឡានមួយគ្រឿងហើយក្រោយមកវាបានផ្ទុះឡើងស្ថិតនៅក្នុងសង្កាត់មួយក្នុងទីរួមខេត្តKirkuk។

ប្រភពបានប្រាប់បន្ថែមថាការផ្ទុះនេះបានធ្វើឲ្យមនុស្ស៣នាក់រងរបួស។ ប្រភពបានចង្អុលបង្ហាញបន្ថែទៀតថារថយន្តដាក់គ្រាប់បែកបង្កៃមួយគ្រឿងផ្សេងទៀតបានផ្ទុះឡើងផងដែរស្ថិតនៅជិតរោងចក្រថាមពលមួយស្ថិតនៅក្នុងតំបន់Domeez ភាគខាងត្បូងខេត្តKirkuk បណ្តាលឲ្យមនុស្សម្នាក់ស្លាប់។ យោងតាមប្រភពបាននិយាយថាអ្នករងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។

គួរបញ្ជាក់ថាអំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមានឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ បើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការងារសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថា ការកើនឡើងអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឲ្យមនុស្សជាង៥លាននាក់បានផ្លាស់ទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយបានបណ្តាលឲ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌។

របាយការណ៍របស់បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) បាននិយាយថាជនស៊ីវិលអ៊ីរ៉ាក់សរុប៧៥នាក់ត្រូវបានសម្លាប់ និង១៧៩នាក់ផ្សេងទៀតរងរបួសនៅក្នុងអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកញ្ញាកន្លងមកនេះ។ Baghdad បានស្ថិតនៅលើខេត្តកំពូលដែលរងផលប៉ះពាល់ដ៏អាក្រក់បំផុតដោយមានជនស៊ីវិល១០១នាក់ស្លាប់ និងរបួស (៣១នាក់ស្លាប់ ៧០នាក់របួស) បន្ទាប់មកគឺខេត្តAnbar ដែលមានអ្នកស្លាប់១៥នាក់ និងរបួស៣៧នាក់ ហើយនិងខេត្តSalahuddin មានអ្នកស្លាប់០៩នាក់ និងរបួស៣៨នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here