កងកម្លាំងតួកគីអាចនឹងធ្វើប្រតិបត្តិការថ្មីមួយនៅភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨

ប្រធានាធិបតីតួគី Recep Tayyip Erdogan ស្នើឱ្យកងកម្លាំងទីក្រុងអង់ការ៉ាអាចនឹង​ធ្វើប្រតិបត្តិការថ្មីមួយទៀតឆ្លងកាត់ព្រំដែនចូលទៅភាគខាងជើងប្រទេសស៊ីរីក្នុងតំបន់កាន់កាប់ដោយក្រុមយុទ្ធជនឃឺដស៊ីរី។

សារព័ត៌មាន AP ចេញផ្សាយសេចក្តីថ្លែងការណ៍របស់លោក Erdogan ដែលកំពុងបន្តការគំរាមកំហែងមួយដើម្បី​ពង្រីកប្រតិបត្តិការយោធាតួកគីទៅតំបន់ភាគខាងកើតនៃទន្លេ Euphrates ដែលជាតំបន់ឃឺដកាន់កាប់គាំទ្រដោយអាមេរិក។ ទីក្រុងអង់ការ៉ា​ចាត់ទុកកងជីវពលឃឺដស៊ីរី​ជា​អង្គការ​ភេរវជន និងជាក្រុមបះបោរក្នុងប្រទេសតួកគី។

មេដឹកនាំតួគីមានប្រសាសន៍នៅថ្ងៃសុក្រថា លោកនឹងធ្វើឱ្យសំបុកភេរវកម្មនៅភាគខាងកើត​នៃទន្លេ Euphrates មានភាពច្របូកច្របល់។ ប្រទេសតួកគីចាប់ផ្តើមធ្វើការ​លុកលុយចូល​ប្រទេសស៊ីរីនៅឆ្នាំ២០១៦ និងឆ្នាំ២០១៨ ទៅកាន់តំបន់ភាគខាងលិចនៃទន្លេ Euphrates ដោយជំរុញឱ្យក្រុមសកម្មប្រយុទ្ធអ៊ីស្លាម (អ៊ីស្លាម ISIS) និងយុទ្ធជនឃើដស៊ីរីចេញ​ពីតំបន់ព្រំដែន។

LEAVE A REPLY

Please enter your comment!
Please enter your name here