ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ១២ ខែសីហា ឆ្នាំ២០១៨
ទីភ្នាក់ងារអង្គការសហប្រជាជាតិ UNICEF និយាយនៅថ្ងៃសុក្រថា កងយោធាប្រឆាំងនឹង ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបូកូហារ៉ាមនៅភាគឦសានប្រទេសនីហ្សេរីយ៉ាដោះលែងកុមារចំនួន៨៣៣នាក់ ហើយក្មេងខ្លះមានអាយុត្រឹមតែ១១ឆ្នាំប៉ុណ្ណោះ។
អ្នកនាំពាក្យ UNICEF លោក Christophe Boulierac មានប្រសាសន៍ថា ក្រុមការងារពិសេស ជួយជនស៊ីវិល (CJTF) ត្រូវគេបង្កើតឡើងក្នុងឆ្នាំ២០១៣។ ពួកគេជាក្រុមនៅរដ្ឋ Borno បង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមបូកូហារ៉ាមដែលទទួលរងចោទប្រកាន់ពីសំណាក់អន្តរជាតិអំពីការចាប់ពង្រត់សិស្សសាលានៅទីក្រុង Chibok ។
ភ្នាក់ងារReuters និយាយថា CJTF ចុះហត្ថលេខាលើផែនការសកម្មភាពមួយនៅខែកញ្ញាឆ្នាំ ២០១៧ ដើម្បីបញ្ចប់ការជ្រើសរើសកុមារ ហើយការដោះលែងកុមារចំនួន៤០ ភាគរយ មានអាយុ១៥ ឆ្នាំ ឬមានអាយុតិចជាងនេះចេញផ្សាយផ្លូវការជាលើកដំបូង។
លោក Pernille Ironside អ្នកតំណាងរងរបស់អង្គការ UNICEF នីហ្សេរីយ៉ាថ្លែងក្នុងសេចក្តី ថ្លែងការណ៍មួយថា មានក្មេងជាច្រើនទៀតស្ថិតក្នុងជួរនៃក្រុមប្រដាប់អាវុធផ្សេងទៀត ដោយមានតួនាទីជាអ្នកប្រយុទ្ធ ឬជាអ្នកគាំទ្រ។ ក្មេងដែលគេដោះលែងនោះជាក្មេងស្ថិតក្នុងចំណោមក្មេងប្រុសចំនួន១១៧៥ នាក់ និងក្មេងស្រី ចំនួន២៩៤ នាក់ដោយគេស្គាល់ថា ក្មេងនោះមានជាប់ពាក់ព័ន្ធនឹង CJTF ក្នុងទីក្រុង Maiduguri ។